មើលទ្រព្យ ករុណា ពេជ្រ ប្រកាសលក់ច្រើនដល់ម្ល៉ឹង
- 2018-05-24 07:51:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលទ្រព្យ ករុណា ពេជ្រ ប្រកាសលក់ច្រើនដល់ម្ល៉ឹង
ចន្លោះមិនឃើញ
ដំបូងឡើយតារាចម្រៀងករុណាពេជ្រ បានប្រកាសលក់តែផ្ទះវីឡា១កន្លែងប៉ុណ្ណោះដើម្បីយកប្រាក់មកព្យាបាលឪពុកដែលកំពុងធ្លាក់ខ្លួនឈឺជាច្រើនខែមកហើយ ប៉ុន្តែនៅថ្ងៃនេះ តារាចម្រៀងក្នុងផលិតកម្ម ថោន រូបនេះបានប្រកាសលក់ទ្រព្យរបស់ខ្លួនដែលមានរហូតដល់ទៅ៦ទីតាំងផ្សេងគ្នា បើគិតជាទឹកប្រាក់មានតម្លៃរាប់សិបលានដុល្លារ។
អចលនទ្រព្យទាំង៦ទីតាំងដែលលោក ករុណា ពេជ្របានប្រកាសលក់នោះមាន៖ ១.វីឡាទោ ក្នុងបុរីពិភពថ្មី សំរោងអណ្តែត 2 ទំហំដី 18,40m - 33,40 m ២.ផ្ទះល្វែង Shop House បុរី ថៃឈុនគ្រី ទំហំ 5mគុណ15m ៣.ដីប្លង់វីឡា 20mគុណ30m ជាប់នឹងរបងបុរីពិភពថ្មី បឹងឈូក ចុះពីផ្លូវ 2011 ៤.ផ្ទះវីឡា ភ្លោះខ្នាតធំ ទំហំដី 9,8m គុណ 21 ក្នុង បុរីពិភពថ្មី សំរោងអណ្តែត 1 ៥.ផ្ទះវីឡាកូនកាត់ ក្នុង បុរី ប៉េងហួត វ៉េងស្រេង ទំហំផ្ទះ 4,9 m គុណ 12 m សល់មុខ 4 m ៦.ដី ធ្វើរោងចក្រ ឬសិប្បកម្ម ចាក់ដីហើយស្អាត នៅតំបន់ ទីប្រជុំជន បាក់ដឹង ទីរួមស្រុក ឧត្តុង្គ ទំហំ 2,3 ហិចតា បញ្ជាក់បន្ថែមជាមួយ Sabay តារាចម្រៀងរូបនេះបានឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកសម្រេចប្រកាសលក់ទ្រព្យដូចបានរៀបរាប់ខាងលើ ក៏ព្រោះតែវីឡាដែលលោកបានប្រកាសលក់កន្លងមក វាមានតម្លៃខ្ពស់ពេក អាចមិនមានអ្នកចាប់អារម្មណ៍ ទើបប្រកាសទ្រព្យទាំងអស់ទៅ។ វីឡានោះលោក បានដាក់លក់ក្នុងតម្លៃ៩៣ម៉ឺនដុល្លារ អាចរចាបាន ក្នុងនោះធានាកាត់ប្លង់រឹងជូន។ លោកថា ប្រសិនបើលក់ដាច់នូវទ្រព្យណា១ នោះគឺខ្លួនឈប់លក់បន្តទៀតហើយ គឺចង់លក់ដាច់តែ១ បានគ្រប់គ្រាន់ ក្នុងការព្យាបាលឪពុករបស់ខ្លួនហើយ។
ស្ថានភាពសុខភាពឪពុកលោក គិតមកដល់បច្ចុប្បន្ន បានព្យាបាលអស់ប្រាក់ជាង៧ម៉ឺនដុល្លារហើយ។ លោកទើបតែដឹកអ្នកមានគុណរបស់លោកពីប្រទេសវៀតណាម ប្រហែល១អាទិត្យមកនេះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរឯកជន របស់ពេទ្យជប៉ុន១ ក្នុងប្រទេសកម្ពុជា៕