បើក​ទ្វា​រចូល​មើល​ផ្ទះ​ថ្មី​តម្លៃ​ជិត​២​លាន​ដុល្លារ​​របស់ McGregor ទើប​ទិញ​ទុក​លំហែ​​កាយ

  • 2018-05-24 07:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Conor McGregor  ទើប​តែ​ទិញ​បាន​ផ្ទះ​ថ្មី​មួយ​កន្លែង​ក្នុង​ទីក្រុង Marbella ប្រទេស​អេស្ប៉ាញ​តម្លៃ​ជាង​១,៧​លាន​ផោន សម្រាប់​លំហែ​កាយ​​ពេល​ថ្ងៃ​ឈប​សម្រាក។

យោង​តាម​ប្រភព​កីឡាករ​វ័យ​២៩​ឆ្នាំ​លង់​នឹង​សម្រស់​​ទីតាំង​ផ្ទះ​នោះ​ខ្លាំង ដោយ​សារ​ពេល​វា​នៅ​ជិត​សមុទ្រ Mediterranean។ ផ្ទះ​នោះ​មាន​លក្ខណៈ​ពិសេស​នៅ​ខាង​ក្រៅ​​មាន​កន្លែង​បរិភោគ​អាហារ​ក្នុង​កញ្ចក់​អាច​មើល​ទេសភាព​បាន​យ៉ាង​រីករាយ ជាពិសេស​មាន​អាវ​ហែល​ទឹក​នៅ​ខាង​ក្រៅ​ទៀត​ផង។

នេះ​ជា​ការ​បង្ហាញ​​រឿង​ដ៏​ភ្ញាក់ផ្អើល​សម្រាប់ McGregor ព្រោះ​ការ​ពី​ខែ​មុន​រូប​គេ​បាន​លេច​ឈ្មោះ​លើ​ទំព័រ​មុខ​សារព័ត៌មាន​ព្រោងព្រាត ដោយ​សារ​ប្រើ​អំពើ​ហិង្សា​គប់​ឡាន​កីឡាករ​របស់ UFC។ ក្រោយ​កើតហេតុ​អតីត​ម្ចាស់​ជើង​ឯក UCF បាន​ចូល​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ដោយ​ខ្លួន​ឯង។ ពេល​នេះ McGregor កំពុង​រង់ចាំ​សាល​ក្រម​ចេញ​ពី​តុលាការ​ ហើយ​គេ​អាច​ជាប់​ពន្ធនាគារ​ដល់​៧​ឆ្នាំ​ឯណោះ៕ ​​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ