បញ្ជីឈ្មោះតារាស្រីចិនទាំង ១១មានសមត្ថភាពរកចំណូលបានខ្ពស់ដាច់គេ

  • 2018-05-25 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ ១,៣ពាន់លាននាក់​ វា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​ចិន​​ សម្បូរ​ទៅ​ដោយ​តារា​ដែ ល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​ទ្វី​អាស៊ី។

ផ្អែក​តាម​ព័ត៌មាន​ដែល​បង្ហោះ​លើ​គណនី​ Weibo ដោយ​សហព័ន្ធ​ភាពយន្ត​ចិន​ បាន​បង្ហាញ​ថា​ មាន​តារា​ស្រី​​១១​រូប​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ។ ចំណូល​របស់​អ្នក​ទាំង​នេះ​ អា​ច​មាន​ចំនួន​ច្រើន​ជាង​ ៨០​លានយ័ន (ប្រហែល ១២ ៥២៤ ០០០ដុល្លារ) ក្នុង​១រឿង។ តារា​ស្រី​ចិន​ទាំង​ ១១រូប​នោះ​រួម​មាន៖

១. Yang Mi

Yang Mi ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ១៩៩២ ប៉ុន្តែ​រហូត​ដល់​ឆ្នាំ​ ២០១១ នាង​មាន​ឈ្មោះ​ល្បី​មិន​ធម្មតា​ ដោយសារ​រឿង​ "Palace”។ បច្ចុប្បន្ន​ ក្រៅពី​តារាសម្ដែង​ នាង​ក៏​ជា​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​ផ្ទាល់​ដែរ។

២. Sun Li

តារា​ស្រី​រូប​​នេះ​ បាន​ទទួល​ងារ​ថា​ជា "រាជិនី​ទូរទស្សន៍” ជាហេតុ​ធ្វើ​ឲ្យ​នាង​មាន​ឱកាស​រក​បាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន។

៣. Fan Bingbing

កំពូល​តារា​ស្រី​ល្បី​ឈ្មោះ​គ្រប់​សម័យ​កាល​រូប​​នេះ​ ក្រៅ​ពី​សម្ដែង​ ក៏​ជា​អ្នក​ដឹកនាំ​រឿង​ភាគ​របស់​នាង​ផ្ទាល់​ដេរ។

៤. Zhang Ziyi

Ziyi តែង​ស្ថិត​លើ​តារា​កំពូល​នៃ​តារា​ដែល​រក​ចំណូល​បាន​ច្រើន។ ក្រៅ​ពី​ជោគជ័យ​ពី​ការ​សម្ដែង​ភាព​យន្ត​ក្នុង​ប្រទេស នាង​ក៏​ល្បី​ឈ្មោះ​កក្រើក​ក្នុង​ពិភព​ហូលីវូដ​ដែរ។

៥. Bai Baihe

ក្រៅ​ពី​​​​​​​​​​​​​​​​​​មមាញឹក​ក្នុង​ការ​សម្ដែង​កុន​ខ្នាត​ធំ Baihe រវល់​ច្រើន​នឹង​រឿង​ភាគ​ដែរ។ ថ្មីៗ​នាង​បាន​ថត​រឿង​ "Only Side By Side With You” ជាមួយ​លោក​ William Chan។

៦. Angelababy

នាង​ល្បី​ឈ្មោះ​តាមរយៈ​ការងារ​ជា​តារា​ម៉ូដែល ពិសេស​ជា​ប្រពន្ធ​របស់​ Huang Xiaoming។ ទោះ​បី​អាជីព​សម្ដែង​របស់​នាង​មិន​សូវ​អំណោយ​ផល​ ប៉ុន្តែ​កត្តា​នេះ​មិន​អាច​បញ្ឈប់​ Angelababy ការ​ឡើង​កូដ​នោះទេ។

៧. Tang Wei

ចាប់​តាំង​ពី​បង្ហាញ​ខ្លួន​ក្នុង​រឿង​ "Lust, Caution” ប្រជាប្រិយភាព​របស់​ Tang Wei រឹត​តែ​ងើប​ឡើង​ រហូត​ជាប់​ឈ្មោះ​ជា​តារា​លំដាប់​កំពូល​ក្នុង​ប្រទេស​ចិន។

៨. Zhao Liying

បើ​ផ្អែក​តាម​របាយការណ៍​​សហព័ន្ធ​ភាពយន្ត​ចិន​ បាន​ឲ្យ​ដឹង​ថា​ Zhao Liying រក​បាន​ជា​មធ្យម​ ៥លានយ័ន (ប្រហែល ៧៨៣ ២៧៧ដុល្លារ) ក្នុង​១ថ្ងៃ នៅ​ពេល​នាង​ធ្វើ​ការ​លើ​គម្រោង​មួយ។

៩. Dilireba 

គ្រាន់​តែ​មាន​មុខ​សម្ដែង​ក្នុង​រឿង​ "Eternal Love” រាសី​របស់​ Dilireba ហក់ឡើង​មិន​គួរ​ឲ្យ​ជឿ រីឯ​លទ្ធភាព​រក​ចំណូល​ក៏​មិន​តិច​ដែរ។

១០. Zheng Shuang

រឿង​ភាគ​ "Cry Me a Sad River” ជា​ខ្សែភាពយន្ត​ល្បី​ប្រចាំ​ឆ្នាំ ២០១៨ ដែល​នាំ​ឲ្យ​តួ​ក្នុង​រឿង​អាច​រក​ចំណូល​បាន​ច្រើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

១១. Zhou Dongyu

ក្នុង​នាម​ជា​រាជិនី​ភាពយន្ត​ប្រចាំ​តៃវ៉ាន់ Zhou Dongyu ក៏​វ៉ាដាច់​តារា​រួម​ជំនាន់​ផ្សេង​ទៀត ហើយ​មានឱកាស​ចាប់​យក​ការងារ​ជា​ច្រើន​ដែរ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម