រូប​ថត​ Ancelottiមួយ​ប៉ុស្តិ៍​នេះ​អេម​អស់​ស្ទះ ក្រោយ​ក្លាយ​ជា​គ្រូ​ថ្មី Napoli

  • 2018-05-24 11:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

លោក Carlo Ancelotti ក្នុង​ថ្ងៃ​នេះ​ទើប​ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់​ការ​ថ្មី​ក្លឹប Napoli ។ ស្រប​ក្នុង​ឱកាស​នេះ​ ជា​ជាង​ថត​រូប​បែប​សាមញ្ញ​ជាមួយ​ក្លឹប​ថ្មី​ដូច​ជា​អ្នក​ចាត់​ការ​ភាគ​ច្រើន បុរស​ជនជាតិ​អ៊ីតាលី​​បាន​ជ្រើស​រើស​វិធី​មួយ​ប្លែក​ក្នុង​ការ​ថត​រូប​អបអរ​នៃ​ការ​តែង​តាំង​នេះ។

ប្រភព៖ Twitter ផ្លូវការរបស់លោក Auerlio De Laurentiis

ក្នុង​រូប​​នោះ លោក Ancellotti បាន​ថត​ជាមួយ​ប្រធាន​ក្លឹប Napoli លោក Auerlio De Laurentiis។

លោក​ទាំង​ពីរ​បាន​ឈរ​ទល់​ខ្នង​គ្នា រួច​នាំ​គ្នា​លើក​ដៃ​ធ្វើ​ជា​និមិត្តសញ្ញា​លើក​កាំភ្លើង​ឡើង​លើ ដែល​នេះ​ធ្វើ​ឲ្យ​រូប​ថត​អបអរ​នៃ​ការ​តែង​តាំង​នេះ មាន​សភាព​ប្លែក​។

សូម​បញ្ជាក់​ផង​ដែរ លោក​ Ancelotti បាន​ត្រលប់​មក Serie A វិញ ដោយ​មក​ដឹកនាំ​ក្លឹប Napoli ក្នុង​កុងត្រា​រយៈ​ពេល ៣​ឆ្នាំ ជំនួស​លោក Maurizio Sarri។

លើក​ចុង​ក្រោយ​ដែល​លោក​បាន​ដឹកនាំ​ក្នុង​លីគ​នេះ គឺ​ឆ្នាំ ២០០៩។ កាល​នោះ​លោក​ជា​អ្នក​ចាត់​ការ​ក្លឹប AC Milan៕


ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី