ករណីពុលស្លាប់នៅខេត្តក្រចេះ ក្រសួង៣ រកឃើញចម្លើយដូចគ្នា

  • 2018-05-25 02:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ឧស្សាហកម្ម​ និងសិប្បកម្ម ក្រសូង​រ៉ែ និងថាមពល​ និងក្រសួង​សុខាភិបាល​ បានចេញ​សេចក្ដី​ប្រកាស​រួមគ្នា​ ចំពោះ​ករណី​ពុល​នៅភូមិ​ ស្រែនន និងភូមិ​អាលច ឃុំ​កន្ទួួត​ ស្រុក​ចិត្តបុរី​ ខេត្តក្រចេះ​ បណ្ដាល​មក​ពីស្រា​ ស ដែលមាន​លក់​ ឬផលិតក្នុង​មូលដ្ឋាន​ ហើយ​មានសារធាតុ​មេតាណុល កម្រិត​ខ្ពស់​ និងទឹកព្រែក​ទេ​ និងអូរគគី​ មានសារធាតុ​គីមី​មានកំហាប់​ខ្ពស់​ ដែល​បណ្ដាល​មកពីថ្នាំ​សម្លាប់​ស្មៅ​ និងថ្នាំ​សម្លាប់​សត្វល្អិត។

ក្រសួងទាំង​បី បន្ត​សហការណ៍​គ្នា​ ដើម្បីបង្ការ​ ទប់ស្កាត់​ និងជៀសវាង​នូវ​បញ្ហា​ ដែល​កើត​ឡើង​ជាយថាហេតុ។ ដោយឡែកជុំវិញបញ្ហានេះ ក្រសួង​បរិស្ថាន​នៅមិនទាន់​ចេញ​មក​មុខ​បកស្រាយ​នៅឡើយ​។

គួរជម្រាបថា តាម​របាយការណ៍​របស់​ក្រុម​ការងារ​ជំនាញ​ថ្នាក់​កណ្ដាល និង​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ គិត​ត្រឹម​ម៉ោង ៥:៣០ នាទី​ព្រឹក​ថ្ងៃ​ទី​៧​ឧសភា​ បាន​ឲ្យដឹង​ថា ករណី​ពុលនេះ ​មាន​អ្នក​ជំងឺ​សរុប ១៤៩​នាក់ ស្រី​៧៣នាក់។ ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន ១១​នាក់ ដែល​មាន​អាយុ​ចាប់​ពី ២៤​ឆ្នាំ ដល់ ៧៣​ឆ្នាំ៕​

ចុចអានបន្ត៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម