Bradi Pitt និង Angelina Jolie នៅ​តែ​មាន​បញ្ហា​រឿង​កូន​មិន​ឈប់​ឈរ

  • 2018-05-25 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ត្រឹម​ពេល​នេះ​គឺ​ ជិត​ពីរ​ឆ្នាំ​ហើយ Angelina Jolie បាន​ប្ដឹង​លែង​លះ​ពី​ស្វាមី Brad Pitt ប៉ុន្តែ​មក​ដល់​ពេល​នេះ​ទៅ​ហើយ បញ្ហា​ផ្សេងៗ​​នៅ​តែ​ដោះ​ស្រាយ​មិន​ទាន់​ដាច់ស្រេច​នៅ​ឡើយ។

ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន E!News ថា​ម្ដាយ​ឪពុក​ល្បី​មួយ​គូ​នេះ​ កំពុង​តែ​មាន​ជម្លោះ​ខ្លាំង​បញ្ហា​សិទ្ធ​ចិញ្ចឹម​កូន ទាំង​៦ Maddox, Pax, Zahara, Shiloh, Knox និង​ Vivienne។ បញ្ហា​នេះ​ហើយ​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​លែង​លះ​​នេះ​មិន​​ទាន់​បញ្ចប់​ និង​បន្ត​រាប់​ខែ។

“បញ្ហា​ចុង​ក្រោយ​ដែល​កើត​ឡើង​នេះ​គឺ​ដោយ​សារ​តែ Angelina ចង់​ទៅ​ថត​រឿង​នៅ​អឺរ៉ុប​រយៈ​ពេល​រាប់​ខែ និង​ចង់​យក​កូនៗ​ទាំង​៦​ទៅ​តាម​ខ្លួន​។ ប៉ុន្តែ Brad ប្រឆាំង​នឹង​សំណើ​នេះ​និង​មិន​ចង់​ឲ្យ​ Angie នាំ​កូនៗ​ទៅ​ណា​ឡើយ ព្រោះ​លោក​នឹង​ត្រូវ​សម្ដែង​រឿង​នៅ​ទី​ក្រុង Los Angeles សម្រាប់​រដូវ​ក្ដៅ​នេះ​និង​ចង់​មក​លេង​កូន​ជា​ធម្មតា​ដូច​តាម​កាលវិភាគ​សិទ្ធ​មក​លេង​កូន​របស់​លោក។" ប្រភព​នេះ​បន្ត។

ចំពោះ​ពេល​នេះ​អ្នក​ទាំង​ពីរ​កំពុង​តែ​ខឹង​គ្នា​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ចង់​ចំណាយ​ពេល​ជាមួយ​កូនៗ​។ ​ ប្រភព​បន្ត "លោក​មិន​សប្បាយ​ចិត្ត​ដែល​កូនៗ​ត្រូវ​ទៅ​ឆ្ងាយ​រយៈ​ពេល​រាប់​ខែ​នោះ​ទេ។ លោក​គិត​ថា​ពួក​គេ​គួរ​តែ​រស់​នៅ​ទីក្រុង Los Angeles មិន​ទៅ​ណា​ ព្រោះ​វា​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ពួក​គេ។"

ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា Angie មិន​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​កូនៗ​បាន​ទេ។ តារា​រូប​នេះ​ទើប​តែ​នាំ Shiloh និង Zahara ទៅ​ប្រទេស​ Jordan កាល​ពី​ខែ​មករា​ ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ជំរំ​ជន​ភៀស​ខ្លួន​។​ នាង​ក៏​បាន​នាំ​កូនៗ​ទាំង​អស់​​របស់​នាង​ទៅ​លេង​​ទីក្រុង​ប៉ារីស​នៅ​ខែ​ដដែល​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​ទៅ​លេង​ប្រទេស​អង់គ្លេស​ទៀត​ផង។

នៅ​ពេល Angie ប្ដឹង​លែង​លះ​នៅ​ខែ​កញ្ញា​ឆ្នាំ ២០១៦ នាង​បាន​ស្នើ​សុំ​ សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​អស់​ ក្រោយ​មក​ Brad ក៏​ដាក់​ពាក្យ​សុំ​ចូលរួម​ចិញ្ចឹម​កូន​ដែរ​នៅ​ខែ​វិច្ឆិកា។ ត្រឹម​ខែ​ធ្នូ​ តុលាការ​បាន​កាត់​ក្ដី​ឲ្យ Angie មាន​សិទ្ធិ​ចិញ្ចឹម​កូន ប៉ុន្តែ​ Brad មាន​សិទ្ធិ​បាន​ត្រឹម​តែ​ទៅ​លេង​កូន​ម្ដងៗ។

ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​ FBI បញ្ចប់​ការ​ស៊ើប​អង្កេត​ទៅ​លើ​អាកប្បកិរិយា​របស់ Brad Pitt ដែល​លោក​ត្រូវ​គេ​ចោទ​ថា​ធ្វើ​បាប​កូន​នៅ​លើ​យន្ត​ហោះ​ឯក​ជន។ ប៉ុន្តែ​ក្រោយ​មក​ពាក្យ​បណ្ដឹង​ក៏​ត្រូវ​លុប​ចោល​វិញ ហើយ​ Brad Pitt មិន​មែន​ទោស​ទណ្ឌ​អ្វី​ឡើយ៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ