Laptop ៣ ស៊េរី​ តម្រូវ​ចិត្ត​​អ្នកលេងហ្គេម តម្លៃឡើង​កប់ តែ​សមត្ថភាពក៏​កប់​ដែរ

  • 2018-05-25 03:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Laptop ៣​ស៊េរី​ជា​ជំនាន់​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន MSI បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវ​ការ​ហើយ​ជា​​មួយ​ការ​វិវត្តន៍​សមត្ថភាព​ខ្លាំង​ជាង​ស៊េរី​មុន​ៗ។

Gaming Laptop ម៉ូដែល​ថ្មី​ដែល​ធ្វើ​ការ​​ដាក់​បង្ហាញ​នេះ ត្រូវ​បាន​កែ​ប្រែ​ថ្មី​ជា​មួយ រូប​រាង បច្ចេកវិទិទ្យា​ថ្មី និង​ល្បឿន​ដំណើរ​ការ​ខ្លាំង​ជាង​មុន ដើ​ម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់ និង​ផ្ដោត​សំខាន់​សម្រាប់​អ្នក Gaming។

១. GT75 Titan

ជា Gaming Laptop ដែល​បំពាក់ CPU Corei9 Coffeelake i9-8950HK+CM246រួម​ជាមួយ GeForce GTX 1080 8GB GDDR5X ស៊េរី​ខ្ពស់។ GT75 Titanអាច​ថា​ជា​ប្រភេទ Laptop លំដាប់​កំពូល​មួយ​របស់​ក្រុម​ហ៊ុន MSI។ ជំនាន់​ចុង​ក្រោយ​នេះ បាន​បំពាក់​នូវ​ក្ដារចុច​ប្រភេទ​មេកានិច ភ្ជាប់​មក​ជាមួយ​ភ្លើង​ RGB យ៉ាង​ស្រស់​ស្អាត បង្កើន​ល្បឿ​បាន​ឆាប់​រហ័ស​ជាង​មុន 25%។ ទំហំ​អេក្រង់17.3 អ៊ីញ កម្រិត​បង្ហាញរូបភា UHD (3840x2160) បំពាក់​ដោយ​បច្ចេកវិទ្យា 4K-ISP-Level Adobe:100% RGBcoler Anti-Glare។ ដែល​អនុញ្ញាត​ឱ្យ​ការ​លេង​ហ្គេម​នានា​លើ​ Laptop ប្រភេទ​នេះ កាន់​តែ​អស្ចារ្យ​ជាង​ប្រភេទ Laptop ដទៃៗ​។ GT75 Titan នេះ​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា ៤ ៦៩៩ ដុល្លារ

២. GS65 Stealth Thin

ជា​ប្រភេទGaming Laptopមានរាងស្តើង​ហាប់ Thin Bezel បំពាក់​ជា​មួយCPU Coffeelake i7-8750H+HM370 រួម​ជាមួយ GeForce GTX 1060 6GB GDDR5 មាន​អេក្រង់​ទំហំ 15.6 អ៊ីញ កម្រិត​ប​ង្ហាញ​រូប​ភាព FHD (1920x1080) បំពាក់​ដោយ​បច្ចេកវិទ្យា 144Hz IPS 7ms Narrow Bezel ដែល​មាន​ក្ដាចុច​បង្ហាញ​ភ្លើង​ឆ្លាស​ពណ៌​យ៉ាង​ស្រស់​ស្អាត។ ជា​ប្រភេទ Laptop មាន​រាង​ស្ដើង​ហាប់​អេក្រង់​ពេញ។ GS65 Stealth Thin នេះ​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា ២ ១៩៩ ដុល្លារ

៣. GE Raider RGB

ជា​ប្រភេទ Gaming Laptop ដែល​មាន​ភាព​ស្រស់​ស្អាត​ខុស​ប្លែក​ពី​ស៊េរី​មុនៗGE Raider RGB ត្រូវ​បាន​បំពាក់​មក​ជា​មួយ CPU Coffeelake i7-8750H+HM370 រួម​ជាមួយ GeForce GTX 1060 6GB GDDR5 មាន​អេក្រង់​ទំហំ 17.3 អ៊ីញ សម្រាប់ GE73 និងទំហំ​អេក្រង់ 15.6 អ៊ីញ ជា​មួយ​និង​កម្រិត​បង្ហាញ​រូប​ភាព FHD (1920x1080) បំពាក់​ដោយ​បច្ចេក​វិទ្យា 120Hz wideview 94%NTSC color Ant-Gare 3ms។ ដែល​មាន​បំពាក់​មក​ជា​មួយ​ភ្លឿង RGB នៅ​ផ្នែក​ឆ្នូត​ខាង​ក្រោយ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​សម្រាប់​ទី​ងងឹត។ GE73 នេះ​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា ២ ០៩៩ ដុល្លារ និង​ម៉ូដែល GE63 មាន​តម្លៃ​ប្រមាណ​ជា ១ ៩៩៩ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី