ប៉ះ​គ្នា​ស្អែក​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល Real និង Liverpool ជួប​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ

  • 2018-05-25 02:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Champions League រដូវកាល​២០១៧-១៨ នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ស្អែក​ ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​គឺ Real Madrid និង Liverpool។ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​ជា​ការ​ជួប​គ្នា​លើក​ទី​៦ រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ។ ៥​លើក​កន្លង​ទៅ​ហង្សក្រម​ឈ្នះ ៣ ស្ដេច​ស​ឈ្នះ​២។

ជាពិសេស​ក្រុម​ទាំង​ពីរ​ក៏​ធ្លាប់​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​កំពូល​​របស់​ទ្វីប​អឺរ៉ុប​នោះ​ដែរ ដោយ​កាល​នោះ​ Champions League នៅ​​ឈ្មោះ​ជា European Cup។

ខាង​ក្រោម​ជា​ស្ថិតិ​នៃ​ការ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ

  • ផ្ដាច់​ព្រ័ត្រ​ Champions League (កាល​នោះ​ឈ្មោះ​ជា European Cup) ថ្ងៃ​ទី ២៧ ខែ ឧសភា ឆ្នាំ ១៩៨១៖ Liverpool ១-០ Real Madrid

  • Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​ ជើង​ទី​១ ថ្ងៃ​ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩៖ Real Madrid ០-១ Liverpool

  • Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​ ជើង​ទី​២ ថ្ងៃ​ទី ១០ ខែ មីនា ឆ្នាំ ២០០៩៖ Liverpool ៤-០ Real Madrid

  • Champions League ក្នុង​ពូល​ជើង​ទី​១ ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ ២០១៤៖ Liverpool ០-៣ Real Madrid

  • Champions League ក្នុង​ពូល​ជើង​ទី​២ ថ្ងៃ​ទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤៖ Real Madrid ១-០ Liverpool

ប្រភព៖ standard   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម