ភ្លេង​ កន្រ្តាំមីង​ របស់​ល្បុក្កតោ ​ប្រើ​ពេល​បើក​កីឡា​ជាតិ​ បង្កប់​ន័យច្រើន​

  • 2018-05-25 04:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​អាច​និង​មិន​ដែល​បាន​ស្ដាប់​បទ​ភ្លេង​ល្បុក្កតោ​ កន្រ្តាំមីង​ ហើយ​រឹតតែ​មិន​ដឹង​ថា​គេ​ប្រគុំ​នៅ​ពេល​ណា​ និង​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​ភ្លេង​មួយ​នេះ។​ ល្ងាច​នេះ​ក្រុម​ល្បុក្កតោ​ នឹង​លេង​ភ្លេង​ខាង​លើ​នេះ​ ក្នុង​ពិធី​បើក​ផ្លូវ​ការ​កីឡា​ជាតិ​លើក​ទី២​ នេះ​តែ​ម្ដង។​

លោក​ អ៊ូ​ តារា​ អគ្គលេខាធិការ​

លោក​ អ៊ូ​ តារា​ អគ្គលេខាធិការ​សហព័ន្ធ​ល្បក្កតោ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ពិធី​បើក​កីឡា​ជាតិ​លើក​ទី២​នា​ល្ងាច​នេះ​ ក្រុម​ល្បក្កតោ​ប្រមាណ​ជា​ ៦០០នាក់​ នឹង​ត្រូវ​សម្ដែង​ឈុត​ក្បាច់​គុន​នានា​បង្ហាញ​ដល់​មហាជន​ទស្សនា។​

ការ​ប្រគុំភ្លេងល្បុក្កតោ

ក្នុង​ការ​សម្ដែង​នេះ​ដែរ​ ក្រុម​ល្បក្កតោ​នឹង​ត្រូវ​ប្រើ​ភ្លេង​ពីរ​ប្រភេទ​ ទី១​ គឺ​ កន្រ្តាំមីង​ ប្រើ​សម្រាប់​ដង្ហែរ​ក្បួន​ទ័ព​ចេញ​ប្រយុទ្ធ​ពីមុន​ ប៉ុន្តែ​ល្ងាច​នេះ​ប្រើ​សម្រាប់​ដង្ហែរ​ក្បួន​កីឡាករ​ចូលសម្ដែង។​ ភ្លេង​នេះ​ស្ដាប់​ទៅ​ហាក់​អន្លង់អន្លូច​បន្តិច​ វា​បង្ហាញ់​ថា​ការ​ចាកចេញ​ទៅ​វិញ​ គឺ​ដើម្បី​ប្រយុទ្ធ​ពាក់លី​ ដូច្នេះ​អាច​នឹង​មាន​របួស​ ឬ​បាត់បង់​ជីវិត។​ ទី២​ ភ្លេង​ពិនពាត​សដែល​លេង​ជា​បទ​ កន្តែរ៉ែ​ គឺ​ប្រើ​សម្រាប់​កីឡាករ​សម្ដែង​ទ្វាគុន​ និង​សម្ដែង​សម​ប្រយុទ្ធ។​

ការ​សម្ដែងក្បាច់គុន​ល្បុក្កតោ

រំលឹក​ដែរ​ថា​ ពិធី​បើក​កីឡា​ជាតិ​លើក​ទី២​នេះ​ នឹង​ធ្វើ​ឡើង​ល្ងាច​ថ្ងៃ​ទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​នេះ​តែ​ម្ដង​ ដែល​មាន​ការ​សម្ដែង​ពី​ច្រើន​ភាគី​ក្នុង​នោះ​មាន​សិល្បៈ​ចម្រៀង​ ក្បាច់​គុន​ល្បក្កតោ​ ក្បាច់​គុន​តេក្វាន់​ដូ​ និង​ការ​រៀបចំ​ទស្សនីយភាព​ប្លែកៗ​ជា​ច្រើន​ទៀត​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​