សូជីអូ ប៉ះឈុតស្នេហាស្រៀវស្រើបជាមួយ Anne មិនដឹងម៉ារីម៉ាគិតយ៉ាងណាទេ

  • 2018-05-25 06:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​សង្ហា​កូន​ ១​ Dingdong Dantes (សូជីអ៊ូ) និង​តារាសម្ដែង​ Anne Curtis បាន​ចាប់​ដៃគ្នា​សម្ដែង​​រឿង​ថ្មី​មាន​ចំណងជើងថា​ "Sid and Aya”។

នេះ​គឺ​ជា​លើក​ទី១​ហើយ​ ដែល​ Dingdong និង​ Anne សម្ដែង​ជា​ដៃគូ​ក្នុង​ខ្សែភាពយន្ត​ជាមួយ​គ្នា។ ដោយឡែក​សម្រាប់​ផ្ទាំង​ទស្សនីយភាព​ថ្មី​នេះ​ តួស្រី​ Aya ដែល​សម្ដែង​ដោយ​ Anne គឺ​ជា​មនុស្ស​ម្នាក់​មាន​ការ​ស្រមើស្រមៃ។ រីឯ​ Sid (Dingdong) គឺជា​មាន​រឿង​ស្មុគស្មាញ​ច្រើន ផ្ទុយ​ពី​តួ​ស្រី។ ក្រោយពី​ស្គាល់ និង​យល់ពី​គ្នា​កាន់​តែ​ច្រើន​ អ្នក​ទាំង​ ២​ក៏​មាន​ចិត្ត​ស្នេហា​ឲ្យ​គ្នា​ដោយ​មិន​ដឹង​ខ្លួន។

រឿង​រ៉ាវ​អាថ៌កំបាំង​មិន​គួរ​ឲ្យ​ជឿ​ជាច្រើន​ នឹង​បង្ហាញ​ខ្លួន​ជា​បន្ត​បន្ទាប់​ ដែល​អាច​ធ្វើ​ឲ្យ​ទស្សនិកជន​ឃើញ​ហើយ​ ប្លែក​អារម្មណ៍ ព្រោះបើ​តាម​ចំណងជើង​ គឺ "Not A Love Story" ចុះ​ហេតុអ្វី​ក្នុងរឿង​សម្បូរ​ឈុត​ស្នេហាច្រើនទៅវិញ?

ងាកមកជីវិតពិតវិញ សម្រាប់ភរិយា​របស់​ Dingdong គឺ​ Marian Rivera មិនបាន​កើត​ចិត្ត​ប្រច័ណ្ឌ​អ្វី​ឡើយ មាន​តែ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ប្ដី​គ្រប់ពេល​ ពិសេស​លើ​ការងារនេះ។ ឱកាស​ជួប​គ្នា​លើក​នេះ​តួ​សម្ដែង​ទាំង​ ២ ​រីករាយ​បំផុត ហើយ​ក៏​សង្ឃឹម​ថា​ស្នាដៃ​រួមគ្នា​នេះ​នឹង​ទទួល​បាន​ភាព​ជោគជ័យ៕

ប្រភព៖ Team Dantes   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម