ត​កុងត្រា​ថ្មី​ភ្លាម Pochettino ស្នើ​សុំ Spurs ១០០​លាន​ផោន​ទិញ​កីឡាករ​ល្អ​ៗ

  • 2018-05-25 06:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាត់ការ​លោក Mauricio Pochettino បាន​ត​កុងត្រា​​៥​ឆ្នាំ​ទៀត​ជាមួយ Tottenham Hotspur ធ្វើ​ឲ្យ​លោក​បន្ត​នៅ​ក្នុង​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ដល់​ឆ្នាំ​២០២៣។

បន្ទាប់​ពី​ទទួល​បាន​កុងត្រា​ថ្មី​ បុរស​សញ្ជាតិ​​អាហ្សង់ទីន​​បាន​ស្នើ​​ទៅ​កាន់​ Spurs សុំ​ប្រាក់​១០០​លាន​ផោន ដើម្បី​នាំ​ចូល​ក្នុង​កីឡាករ​ល្អ​ៗ​មក​ពង្រឹង​ក្រុម​បន្ថែម។  Wilfried Zaha, Anthony Martial និង Ryan Sessegnon ស្ថិត​ក្នុង​រ៉ាដា​​ដែល Pochettino ចង់​បាន។

នៅ​រដូវ​កាល​ក្រោយ Spurs នឹង​ត្រលប់​ទៅ​លេង​នៅ​កីឡដ្ឋាន​ចាស់​ខ្លួន​វិញ White Hart Lane  ក្រោយ​សាងសង់​​ពង្រីក​រួចរាល់។ រដូវ​កាល​២០១៧-១៨ ក្លឹប​រហស្សនាម​មាន់​ខ្នាយ​មាស​បាន​យក​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley Stadium ​ធ្វើ​​ផ្ទះ​បណ្ដោះអាសន្ន។

Zaha

​​ Zaha ជា​គោលដៅ​របស់ Spurs យូរ​មក​ហើយ តែ Crystal Palace ហាក់​មិន​ដាច់​ចិត្ត​ឲ្យ​ជម្រើស​ជាតិ​កូឌីវ័រ​​នេះ​ចេញ​ពី​កីឡដ្ឋាន Selhurst Park។ សម្រាប់ Martial ពេល​នេះ​ Man Utd កំពុង​បើ​ភ្លើង​ខៀវ​ទទួល​សំណើ ប៉ុន្តែ​ពួក​គេ​មិន​ចង់​លក់​ឲ្យ​ក្លឹប​ប្រជែង​ទេ។ ឯ Sessegnon កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​នៅ  Premier League  បន្ទាប់​ពី​ជួយ  Fulham ឡើង​លេង play-off ចុងក្រោយ​ត្រៀម​ឡើង​មក PL៕

Sessegnon

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី