"Incredibles 2” នឹង​ក្លាយ​ជា​ភាពយន្ត​តុក្កតា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បង្អស់​សប្ដាហ៍​ដំបូង

  • 2018-05-25 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​គំនូរជីវចល​ "Incredibles 2” របស់​ផលិត​កម្ម​យក្ស Disney អាច​រក​ចំណូល​បាន​ដល់​ទៅ​ខ្ទង់​ជាង ១៤០​លាន​ដុល្លារ​ឯណោះ​សម្រាប់​សប្ដាហ៍​ដំបូង នៅ​សហរដ្ឋ​អាមេរិក។ ប្រសិន​ជា​ចំណូល​នេះ​ទទួល​បាន​ពិត​ប្រាកដ​តាម​ដែល​ប៉ាន់ស្មាន​ ភាពយន្ត​នេះ​នឹង​ដណ្ដើម​ដំណែង "Finding Dory” ១៣៥​លាន​ដុល្លារ​ ជា​ភាពយន្ត​តុក្កតា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​សប្ដាហ៍​ដំបូង។

ភាពយន្ត​នេះ​គ្រោង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៥ ខែ​ឧសភា​នេះ​ហើយ បន្ទាប់​ពី​ភាពយន្ត​វគ្គ​ចាស់ "The Incredibles” វគ្គ​ដំបូង​បញ្ចេញ​កាល​ពី​ ១៤​ឆ្នាំ​មុន។

ភាពយន្ត​ "Incredibles 2” នេះ​ដឹក​នាំ​ដោយ​លោក Brad Bird ដែល​ជា​អ្នក​និពន្ធ​និង​ផលិត​ភាពយន្ត​វគ្គ​ដំបូង​ដូច​គ្នា។ ក្រៅ​ពី​នេះ​តារា​សម្ដែងCraig T. Nelson, Holly Hunter, Sarah Vowell, Samuel L. Jackson និង John Ratzenberger និង​ត្រលប់​មក​បញ្ចូល​សំឡេង​តួអង្គ​ដើម​នីមួយៗ​វិញ។ ចំពោះ​តារា​សម្រាប់​បញ្ចូល​សំឡេង​តួអង្គ​ថ្មីៗ​ មាន​ដូច​ជា​ Bob Odenkirk, Catherine Keener, Sophia Bush និង Isabella Rossellini។

ទស្សនា​វីដេអូ Trailer ខាង​ក្រោម៖

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ