បើក​កីឡា​ជាតិ​​​លើក​ទី​២​ ពិត​ជា​រំភើប​ខ្លាំង​មាន​ការ​សម្តែង​​អស្ចារ្យ​ស្ទើរ​មិន​ធ្លាប់​ឃើញ​

  • 2018-05-25 14:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ (The 2nd National Games)​​បាន​បើក​ជា​ផ្លូវ​ការ​ហើយ​ក្រោម​អធិបតី​ភាព​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​អាណា​ចក្រ​កម្ពុជា និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ ព្រម​ទាំង​​ភ្ញៀវ​អន្តរជាតិ​ កីឡាករ​ កីឡា​ការិនី និង​មហាជន​យ៉ាង​ច្រើន​កុះករ។

ព្រឹត្តិការណ៍​វិសេសវិសាល​នេះ​​មាន​ការ​សម្តែង​សិល្បៈ​ដោយ​ការ​តារា​ចម្រៀង​លោក​ ព្រាប សុវត្ថិ​ កញ្ញា​ មាស សុខសោភា សុន ស្រី​ពេជ្រ ទៀង មុំសុធាវី និង​លោក ជិន វឌ្ឍនាកា​ជា​ដើម។ ​ ជា​មួយ​គ្នា​នេះ​មាន​ការ​សម្តែង​ពិសេស​​​គឺ​បទ​ចម្រៀង​ «អច្ឆរិយៈ​កីឡា​ជាតិ​»​ដែល​ផលិត​ឡើង​ដោយ​ Smart រួម​សហការ​នឹង NOCC ព្រម​ទាំង​ Small World Small Band ដែល​ជា​បទ​គោរព​ទង់​កីឡា​ជាតិ។

ពិធី​ជា​ច្រើន​ទៀត​ដូច​ជា​ ដង្ហែ​ទង់​ជាតិ​ ទង់​កីឡា​ជាតិ​ ទង់​ចលនាអូឡាំពិក​​កម្ពុជា។ ការ​សម្តែង​ក្បួន​ដង្ហែ​កង​ទ័ព​ខ្មែរ​បុរាណ​-ល្បុក្កតោ​ ការ​សម្តែង​ចលនា​កាយ​សម​ស្រប​ដោយ​​គរុ​សិស្ស​កីឡា​ ការ​សម្តែង​​ចលនា​កាយ​សម​ស្រប​​​ដោយ​ក្រុម​តេក្វាន់ដូ​ WTF។ ពិធី​ដង្ហែ​ក្បួន​ព្យុហយាត្រា​ប្រតិភូ​កីឡា​ ទស្សនា​ព្រះ​រាជ​ពិធី​ប្រទាន​ភ្លើង​កីឡា​ជាតិ​​ជា​ដើម។

ជា​មួយ​គ្នា​នេះ​ក៏​មាន​ការ​​ថ្លែង​សុន្ទរកថា​របស់​ឯកឧត្តម​បណ្ឌិត​ ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។ ការ​ថ្លែង​សុន្ទរកថា​របស់​ឯក​ឧត្តម​​បណ្ឌិត ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ជា​ពិសេស​ការ​ថ្លែង​សុន្ទរកថា​បើក​​ការ​ប្រកួត​ជា​ផ្លូវ​ការ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ឆ្នាំ​២០១៨​នេះ​រៀប​ចំ​ឲ្យ​​មាន​​ការ​ប្រកួត​​​​​នៅ រាជធានី​ភ្នំពេញ ខេត្ត​​កែប កំពត និង​ខេត្ត​កំពង់ធំ។ Smart ជា​អ្នក​ឧបត្ថម្ភ​ធំ​ដល់​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើកទី​២៕

អត្ថបទ៖ ជាន ចាន់រ៉ា