Adam Levine បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី "Carpool Karaoke” ឡើង​កូរ​ពេញ​ហ្នឹង!

  • 2018-05-25 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេក្រុម Maroon 5 តារា​ចម្រៀង Adam Levine សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ពិធី​ករ James Corden សម្រាប់​កម្មវិធី Carpool Karaoke ពី​ក្នុង​កម្មវិធី "The Late Late Show” របស់​ពិធី​ករ​រូប​នេះ។ តាម​រយៈ​វីដេអូ​នេះ​បាន​បង្ហាញ​ថា​ពួក​គេ​ គឺ​ពិត​ជា​ឪពុក​ដ៏​ល្អ​ទាំង​ពីរ​រូប។

Adam បាន​បង្ហើរ​សំនៀង​ច្រៀង​បទ​ចម្រៀង​ល្បី​ៗ ដូច​ជា "Moves Like Jagger”, “Sugar”, “This Love”, “She Will Be Loved” និង "Wait”។

អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​បំផុត​នោះ​​ គឺ​អ្នក​ទាំង​ពីរ​ត្រូវ​ប៉ូលិស​ឃាត់​មួយ​ភ្លែត ដើម្បី​សំណូម​ពរ​បទ​ចម្រៀង​មួយ​បទ ព្រម​ទាំង​ណែនាំ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍។

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ មក​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ