ចង់​ទិញ​ទូរសព្ទ​តម្លៃ​ល្មមៗ សាក​មើល​វីដេអូ Review P20 នេះ​សិន ក្រែង​ជួយ​បាន

  • 2018-05-25 10:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច Sabay ទើប​បង្ហោះ​វីដេអូ Review កូន​កណ្ដាល​ត្រកូល P20 មាន​តម្លៃ​មិន​ថោក​ពេក តែ​ក៏​មិន​ថ្លៃ​ជ្រុល គឺ​ជាង ៦០០ដុល្លារ ដែល​មាន​ត្រឹម​តែ​មាន​រាង​ឡូយ​នោះ​​ទេ ថែម​ទាំង​កម្លាំង​ម៉ាស៊ីន​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ទៀត​ផង។

ក្នុង​វីដេអូ​នោះ​ក៏​បង្ហាញ​ថា Huawei P20 មាន​អេក្រង់​ទំហំ ៥,៨អ៊ីញ ប្រភេទ LCD ជាមួយ​កម្រិត Full HD+ ដើរ​ដោយ CPU Kirin 970, CPU 8 Core, RAM 4GB, ROM 128GB, ថ្ម 3,400mAh ពិសេស​មាន Face Unlock ស្កេន​ម្រាម​ដៃ និង Splah Resistance ដែល​អាច​ការពារ​ត្រឹម​ទឹក​សាច​ល្មមៗ។

ចង់​ដឹង​ច្បាស់​ពី​តម្លៃ និង​មើល​រូបរាង​កាន់​តែ​ច្បាស់ មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ វិទូ