មុន UCL វគ្គ​ផ្ដាច់ព្រ័ត្រ Mane មាន​អំណោយ​ជូន​អ្នក​ភូមិ​ខ្លួន​នៅ​សេណេហ្គាល់

  • 2018-05-25 11:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​កាន់​តែ​ខិត​ជិត​មក​ដល់ ខ្សែ​ស្លាប Sadio Mane បាន​ផ្ញើ​អាវ Liverpool ចំនួន ៣០០ ជូន​អ្នក​ភូមិ​ខ្លួន​នៅ​ប្រទេស​សេណេហ្គាល់។

កីឡាករ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​អង់គ្លេស​មួយ​ថា៖ "ក្នុង​ភូមិ​ខ្ញុំ​ មាន​ប្រជាជន​ចំនួន​ប្រមាណ ២០០០ នាក់។ ខ្ញុំ​បាន​ទិញ​អាវ Liverpool ចំនួន​ ៣០០​អាវ ​ដើម្បី​ផ្ញើ​ជូន​ពួក​គេ ដូច្នេះ​ពួក​គេ​អាច​ពាក់​អាវ​ទាំង​នោះ ពេល​កំពុង​ទស្សនា Champions League វគ្គ​ផ្ដាច់ព្រ័ត្រ"។

Mane បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា នឹង​មិន​មាន​អ្នក​ភូមិ​ខ្លួន​ណា ធ្វើ​ការ​នោះ​ទេ ក្នុង​ថ្ងៃ​ប្រកួត។

កីឡាករ​សេណេហ្គាល់​សង្ឃឹម​ថា​នឹង​អាច​បង្ហាញ​មេដាយ​មាស Champions League ទៅ​កាន់​អ្នក​ភូមិ ពេល​ខ្លួន​ត្រលប់​ទៅ​លេង​ស្រុក​នា​រដូវ​ក្ដៅ​ខាង​មុខ។

សូម​បញ្ជាក់​ផង​ដែរ​ថា Liverpool នឹង​ត្រូវ​ប៉ះ​ជាមួយ Real Madrid ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League នា​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ស្អែក​នេះ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី