ញាក់សាច់! គ្រប់ឈុត​ Matt ស្លៀក​ក្នុង​រឿង "សង្សារ​ខ្ញុំ​មនុស្ស​ភពផ្កាយ” កាលីបៗអស់ស្ទះ

  • 2018-05-26 03:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ភាពយន្ត​ភាគ​ថៃ​មាន​ចំណងជើង​ថា​ "សង្សារ​ខ្ញុំ​មនុស្ស​ភពផ្កាយ"​ ដែល​ទិញ​សិទ្ធិ​ពី​រឿង​ដើម​កូរ៉េ "My Love from the Star” កំពុង​ដំណើរ​ការ​ថត​យ៉ាង​មមាញឹក​នា​ពេល​បច្ចុប្បន្ន​នេះ។

បើ​យោង​តាម​សាច់រឿង​របស់​កូរ៉េ​ តួ​ឯក​ស្រី​ត្រូវ​រៀបចំ​ខ្លួន​ទាន់​សម័យ​បំផុត​ស្ទើរ​គ្រប់​ឆាក។ ដូចនេះ​ ទើប​តារាសម្ដែង​ Matt Peeranee ដែល​ជា​តួឯក​ក្នុង​រឿង​ថៃ ត្រូវ​តុបតែង​មុខមាត់ និង​ជ្រើស​ឈុត​សម្លៀកបំពាក់​ស្ទីល​ថ្មីៗ​ ឲ្យ​សម​នឹង​សាច់រឿង។

Nadech និង Matt

ជាក់​ស្ដែង​ Matt មិនធ្វើ​ឲ្យគ្រប់គ្នា​ខក​បំណង​ឡើយ ដោយសារ​គ្រប់​ឈុត​ដែល​នាង​ជ្រើស​យក​មក​បង្ហាញ​សុទ្ធ​តែ​កាលីបៗ និង​ស្រស់ស្អាត​បំផុត។ តោះ! មក​ទស្សនា​ទាំង​អស់​គ្នា​ដូច​ខាង​ក្រោម៖

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី