ក្រសួងកសិកម្ម ប្រកាសឲ្យផ្អាកការនាំចូលថ្នាំមួយប្រភេទ
- 2018-05-26 08:04:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងកសិកម្ម ប្រកាសឲ្យផ្អាកការនាំចូលថ្នាំមួយប្រភេទ
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៥ខែឧសភា បានប្រកាសឲ្យពាណិជ្ជករដែលកំពុងតែធ្វើអាជីវកម្មថ្នាំកសិកម្មគ្រប់ប្រភេទផ្អាកជាបណ្តោះអាសន្ននូវការនាំចូលថ្នាំកម្ចាត់ស្មៅគ្រប់ប្រភេទ។
សេចក្ដីប្រកាសនេះ ត្រូវធ្វើឡើងបន្ទាប់ពីមានករណីពុលប្រជាពលរដ្ឋនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះដែលសង្ស័យលើករណីប្រើប្រាស់ថ្នាំកសិកម្មខុសច្បាប់។
ក្រសួងប្រកាសទៀតថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនិងម្ចាស់កសិដ្ឋានទាំងអស់ដែលបាននាំចូលថ្នាំកសិកម្មទៅប្រើប្រាស់នៅដី សម្បទានសេដ្ឋកិច្ចនិងកសិដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអំពីការប្រើប្រាស់ ដើម្បីចុះត្រួតពិនិត្យ និងណែនាំបច្ចេកទេសក្នុងការប្រើប្រាស់ឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព៕