ប្រុសសង្ហាចិនទាំង ៣៣ ជាប់ឈ្មោះ​ជាកំពូលតារារកចំណូលខ្ពស់ដាច់គេ

  • 2018-05-26 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ចុង​ក្រោយ​នៃ​ឆ្នាំ ២០១៨​នេះ​ បាន​បង្ហាញ​ពី​តារា​ប្រុស​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​តាមរយៈ​ទូរទស្សន៍​ចិន។ ក្នុង​១រឿងៗ ពួកគេ​អាច​រក​ចំណូល​យ៉ាង​ច្រើន​ក្រាស់ក្រែល​ និង​មាន​ចំនួន​ច្រើន​ជាង​ តារា​ស្រី​ទៅ​ទៀត។

១. ​ចំណូល​ ១០០លាន​យ័ន (ប្រហែល ១៥ ៦៤៤ ៧១៩ដុល្លារ)

អ្នក​ដែល​ចំណូល​បាន​ខ្ពស់​ជាង​គេ​ គឺ​រហូត​ទៅ​ដល់​ ១០០លាន​យ័ន (ប្រហែល ១៥ ៦៤៤ ៧១៩ដុល្លារ) ពី​ការ​ថត​រឿង រួមមាន៖ Hu Ge, Chen Kun និង​ Yang Yangជាដើម។ ចំនួន​នេះ​ខុស​ពី​ តារា​ស្រី​ Yang Mi, Sun Li និង​ Fan Bingbing ដែល​រក​បាន​ជា​មធ្យម​ត្រឹម​តែ​ ៨០លានយ័ន (ប្រហែល ១២ ៥២៤ ០០០ដុល្លារ) ក្នុង​១រឿង។

២. ចំណូល​ ៩០ លានយ័ន (ប្រហែល ១៤ ០៨០ ៨៧០ដុល្លារ)

ចំណាត់​ថ្នាក់​ទី​ ២​នេះ​បាន​ទៅ​លើ​ តារាសម្ដែង​ Jing Boran និង​ Liu Haoran។ កេរ្តិ៍ឈ្មោះ​របស់ Boran ហក់ឡើង​ ក្រោយពេល​សម្ដែង​ក្នុង​រឿង​ "Monster Hunt” និង​ ”Time Raiders” ស្របពេល​កំលោះ​សង្ហា​វ័យ​ ២០​ឆ្នាំ Haoran ល្បីឈ្មោះ​តាម​រយៈ​រឿង​ "Detective Chinatown”។

៣. ចំណូល​ ៨០លានយ័ន (ប្រហែល ១២ ៥១៦ ៧០១ដុល្លារ)

អ្នកដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​នេះ​ បាន​ទៅលើ​ Wallace Chung, Li Yifeng, Wallace Huo, Wu Xiubo, Knney Lin, Zhang Yixing, Lu Han, Huang Zitao និង​ William Chan។

៤. ចំណូល​ ៧០លានយ័ន (ប្រហែល ១០ ៩៥១ ៥០៣ដុល្លារ)

តំណែង​ទី ៤​ គ្រង​ដោយ​ តារាសម្ដែង​ Hans Zhang និង​ Luo Jin ដែល​ជា​តួ​មក​ពី​រឿង​ "Sun Honglei”។

៥. ចំណូល ៦០លានយ័ន (ប្រហែល ៩ ៣៨៧ ៣៣០ដុល្លារ)

ក្រៅពី​តារាសម្ដែង​ Huang Xiaoming តារាតៃវ៉ាន់​ Vic Chou, Ethan Juan, Chen Bolin និង​ Mark Chao ក៏​ទទួល​បាន​កម្រៃ​ ៦០លានយ័ន​ ពីការ​ថត​រឿង​ដែរ។

៦. ចំណូល ៥០លានយ័ន (ប្រហែល ៧ ៨២២ ២៦៤ដុល្លារ)

ចំណែក​កំពូល​តារា​រក​ចំណូល​បាន​ច្រើន​លំដាប់​ទី ៦​វិញ​ បាន​ទៅលើ​ Tong Dawei, Shawn Yue, Hu Yitian, Hawick Lau,Shawn Dou ​និងDarren Wang។

៧. ចំណូល ៤០លានយ័ន (ប្រហែល ៦ ២៥៧ ៨១០ដុល្លារ)

តារា​ប្រុស​ ៣នាក់​ដែល​រក​ចំណូល​បាន​ ៤០​លានយ័ន​ ពី​ការ​ថត​រឿង​ មាន​ដូចជា Nicky Wu, Ming Dao និង​ Hu Jun។

៨. ចំណូល​ ៣០លានយ័ន (ប្រហែល ៤ ៦៩៣ ២០១ដុល្លារ)

ទោះ​បី​ស្ថិត​នៅ​ចំណាត់​ចុង​ក្រោយ ប៉ុន្តែ​ Chilam Cheung, Joe Cheng និង​ Qin Hao ក៏​បាន​តម្លៃ​ខ្លួន​ខ្ពស់​ដែរ​ ពីការ​ថត​រឿង គឺ​រហូត​ទៅ​ដល់ ៣០លានយ័ន៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី