អ្នកគាំទ្រ​បាល់ទាត់​ម្នាក់​ចូល​ទីលាន​មិន​បាន បែក​គំនិត​ជួល​ឡាន​ស្ទូច​អង្គុយ​មើល​​ពីលើ​អាកាស​ (វីដេអូ)

  • 2018-05-27 07:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ​បាល់ទាត់​សញ្ជាតិ​ទួរគី​ម្នាក់​ជាប់​បម្រាម​ មិន​ឲ្យ​ចូល​មើល​ការ​ប្រកួត​​​មួយ​ក្នុង​ប្រទេស​របស់​លោក ជា​ហេតុ​ធ្វើ​ឲ្យ​ រូប​គេ​​សម្រេច​ជួល​ឡាន​ស្ទូច​អង្គុយ​មើល​ការ​ប្រកួត​បាល់ទាត់​តែ​ម្នាក់​ឯង​ពី​លើ​អាកាស​រំលង​ស្តាត។ នេះ​បើ​តាម Indy100។

គេ​​ក៏​មិន​ច្បាស់​ដែរ​ថា​ ហេតុ​អ្វី​បាន​ជា​លោក Ali Demirkaya ត្រូវ​ជាប់​បម្រាម​រយៈ​ពេល​មួយ​ឆ្នាំ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​កីឡដ្ឋាន​ Denizli Atatürk ក្នុង​ប្រទេស​ទួរគី។

អ្នក​គាំទ្រ​ក្លឹប Denizlispor ខាង​លើ​បាន​និយាយ​ថា ៖"ការ​ប្រកួត​នោះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ក្រុម​របស់​យើង។ ខ្ញុំ​ត្រូវ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ចុះ​ហត្ថលេខា​បញ្ជាក់​ថា ខ្ញុំ​នឹង​មិន​​ចូល​ទៅ​មើល​ការ​ប្រកួត​ក្នុង​ទីលាន​ទេ។ បន្ទាប់​មក​ខ្ញុំ​បាន​ប្រញាប់​ប្រញាល់ ទៅ​ជួល​ឡាន​ស្ទូច"។

“ខ្ញុំ​បាន​ចំណាយ​ប្រាក់ ៣៥៤ លីរ៉ា [ប្រហែល ៨១ ដុល្លារ​អាមេរិក] សម្រាប់​ជួល។ ខ្ញុំ​បាន​ចាប់​ផ្តើម​មើល​ពី​នាទី​ ទី៧៥ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​មើល​ដល់​ចប់​នោះ​ទេ"។ ប្រភព​ខាង​លើ​បន្ត។

​នៅ​ទី​បញ្ចប់​ក្លឹប Denizlispor ​របស់​ fan ស្មោះស្ម័គ្រ​ខាង​លើ​បាន​ឈ្នះ​ការ​ប្រកួត​ទល់​នឹង​ក្លឹប Gaziantepspor ដោយ​លទ្ធផល​ ៥-០៕

ប្រភព៖ indy100   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម