Klopp ​៖​១​គ្រាប់​​ Bale ​សឹង​មិន​គួរ​ឱ្យ​ជឿ ​និង​ជា​គ្រាប់​បាញ់​ទម្លាក់​ហង្ស​ក្រហម

  • 2018-05-27 02:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp ​អបអរ​ដែល​ក្រុម Real Madrid ​អាច​លើក​ពាន​កាល​ពី​យប់មិញ​នេះ​បាន ​ស្រប​ពេល​ដែល​ពួកគេ​សក្ដិសម​នឹង​ទទួល​បាន​ពាន​រង្វាន់​ UEFA Champions League ​នេះ។

និយាយ​ចំពោះ​រឿង​ការ​ប្រកួត​យប់មិញ ​លោក Klopp ​មើល​ឃើញ​ថា​ក្រុម​របស់​ខ្លួន​លេង​ល្អ​ខ្លាំង​នៅ​៣០​នាទី​ដំបូង ​ហើយ​ក្រោយ​ពី Salah ​របួស​ទៅ ​ក្រុម​ទាំង​មូល​ហាក់​មាន​ការ​ប្រែប្រួល​ខ្លាំង។ Liverpool ដែល​ធ្លាប់​តែ​លេង​ដណ្ដើម​បាល់​លឿន​ៗ ​និង​វាយ​បក​យ៉ាង​មាន​ប្រសិទ្ធភាព ​បែរ​ជា​ផ្លាស់ប្ដូរ​អស់ ​ការ​ប្រយុទ្ធ​លែង​មុត​ស្រួច​ដូច​មុន។

ស្រប​ពេល​ដែល​មាន​កំហុស​អ្នក​ចាំ​ទី​២​ដង ​ផង​នោះ​បាន​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​បរាជ័យ ​ក្រោម​ថ្វី​ជើង​ក្រុម​ការពារ​តំណែង​ជើង​តែ​ម្ដង ​ក្នុង​លទ្ធផល ៣-១។ ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថែម​ទៀត ​ចំពោះ​គ្រាប់​បាល់​ជ័យ​ជម្នះ​របស់ Bale ​នៅ​យប់មិញ​ថា ពិត​ជា​គ្រាប់​បាល់​សឹង​មិន​គួរ​ឱ្យ​ជឿ។ ​ការ​ទាត់​បក​ក្រោយ​១​គ្រាប់​នោះ ​គ្មាន​នរណា​ម្នាក់​គិត​ថា​ខ្សែ​ប្រយុទ្ធ​វែល​ធ្វើ​បាន​យ៉ាង​ល្អ​ដូច្នេះ​នោះ​ទេ។

លោក Klopp ​និយាយ​ចំពោះ​អ្នក​ចាំ​ទី​ដែរ​ថា ​កំហុស​២​ដង​របស់​គេ ​គឺ​អ្នក​គាំទ្រ​ទាំង​អស់​បាន​ឃើញ​ហើយ​ថា​ Loris Karius ​គ្មាន​ចេតនា​ឡើយ។ លោក​យល់​អារម្មណ៍​កីឡាករ​របស់​ខ្លួន ​ហើយ​នេះ​ជា​បទ​ពិសោធ​មួយ​សម្រាប់​គេ ​ទៅ​ថ្ងៃ​អនាគត៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ