Fulham ​កាន់​១៦០​លាន​ផោន ​ឡើង​ទៅ​នៅ Premier League ​វិញ ក្រោយ​ទម្លាក់ Aston Villa

  • 2018-05-27 03:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Fulham ​បាន​ឡើង​ទៅ​លេង​នៅ​ក្របខណ្ឌ​កំពូល English premier League ​វិញ​ហើយ ​ក្រោយ​ពី​ទម្លាក់​ក្រុម Aston Villa ​នៅ​វគ្គ​ជម្រុះ ​ក្នុង​លទ្ធផល ១-០។

Fulham ​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​លេង​ជម្រុះ​ជាមួយ​ក្រុម Aston Villa ​កាល​ពី​យប់មិញ​នេះ។ ដោយ​១​គ្រាប់​ជ័យជម្នះ​នោះ​រក​បាន​ដោយ​កីឡាករ Cairney ​នៅ​នាទី​២៣ ​ពាក់​កណ្ដាល​តង់​ទី​១។ ត្បិត​អី Aston ​បាន​វាយ​សម្រុក​ច្រើន​ក្រោយ​ពី​ធ្លាយ​១​គ្រាប់​នោះ​មែន ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​ក្រុម​របស់​លោក Jokanović ​បាន​ឡើយ ​ដោយ​រក្សា​លទ្ធផល ១-០ ​នេះ​រហូត​ចប់​ការ​ប្រកួត​តែ​ម្ដង បើ​ទោះ​ជា​ខាង Fulham ​កាត​ក្រហម​ម្នាក់​នៅ​នាទី​៧០​ក្ដី។

ការ​បាន​កៅអី​ឡើង​ទៅ​លេង​នៅ Premier League ​វិញ​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម​ដែល​មាន​ម្ចាស់​ជា​មហាសេដ្ឋី ​ឈ្មោះ​ថា Shahid Khan ​មាន​ប្រាក់​រង្វាន់​១៦០​លាន​ផោន ​សម្រាប់​ធ្វើ​ការ​ចាយ​វាយ​នៅ​លីគ​កំពូល។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ប្រធាន​ក្លឹប​ដែល​ជា​សេដ្ឋី​កូន​កាត់ ប៉ាគីស្ថាន-អាមេរិក រូប​នេះ ​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ទឹក​ប្រាក់​ជាង​១០០​លាន​ផោន​នេះ ​មិន​ធ្វើ​ឱ្យ​លោក​រំភើប​ឡើយ ត្បិត​អី​លោក​មាន​គម្រោង​ធំ​ជា​ច្រើន​ទៀត​សម្រាប់​ការ​ឡើង​ទៅ​លីគ​កំពូល​នេះ។

លោក Jokanović អ្នកចាត់ការក្រុម Fulham

ក្រប​ខណ្ឌ​លំដាប់​ទី​២ Championship ​របស់​អង់គ្លេស​រក​ឃើញ​ក្រុម​៣​ឡើង​ទៅ​លីគ​កំពូល​ហើយ គឺ Wolverhampton , Cardiff City ​និង Fulham ​ខាង​លើ​នេះ​ឯង។ ដោយ​ឡែក​ក្រុម​លីគ​កំពូល​៣​ដែល​ត្រូវ​ធ្លាក់​មក​លេង​នៅ​លីគ​ទី​២​វិញ ​មាន​ West Brom , Stoke City ​និង Swansea City ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម