​ខ្លាំង​បាត់​!!! កត្តា​ទាំង​នេះ​អាច​នាំ​ឲ្យ​ប្រឈម​នឹង​ការ​រលាក​សួត​កាន់តែខ្លាំង​

  • 2018-05-27 02:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជំងឺ​រលាក​សួត​គឺជា​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស​នៅក្នុង​សាច់​សួត​។ វា​ប៉ះពាល់​ទៅលើ​ថង​សួត​តូចៗ​ក្នុង​សួត​ដែល​ហៅថា Alveoli និង​ធ្វើឲ្យ​កន្លែង​នេះ​ពោរពេញ​ទៅ​ដោយ​ទឹក ឬ​ខ្ទុះ​ផងដែរ​។ ដោយសារតែ Alveoli ជា​កន្លែង​បណ្តុរ​អុកស៊ីសែន និង​ឧស្ម័ន​កាបូនិ​ច​រវាងសួត និង​ចរន្តឈាម ដូច្នេះ​ជំងឺ​រលាក​សួត​អាច​នឹង​ធ្វើឲ្យ​កន្លែង​នេះទៅ​ជា​ពិបាក​ធ្វើការ និង​ពិបាក​ដកដង្ហើម​បាន​។ អាការៈ​ញឹកញាប់​នៃ​ជំងឺរលាកសួត​មានដូច​ជា ក្អក ឈឺ​ទ្រូង អស់កម្លាំង ក្តៅខ្លួន បែក​ញើស គ្រុន​ញាក់ ច​ង្អោ ក្អួត និង​វង្វេងវង្វាន់​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អាច​ធ្វើឲ្យ​អ្នក​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​រលាក​សួត​បាន ទោះបី​ខ្លះ​មិន​បង្កឡើ​ដោយ​វីរុស ឬ​បាក់តេរី​ក៏ដោយ​៖

១. ​ជក់បារី​

​ការជក់បារី​ធ្វើឲ្យ​ជាតិពុល​រាប់ពាន់​ប្រភេទ​ចូលទៅ​ក្នុង​ខ្លួន​តាមរ​យៈ​សួត ហើយ​វា​ក៏​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​សួត​ខូចខាត​ដំបូង​គេ​ដែរ ថ្វី​បើ​សរីរាង្គ​ផ្សេងៗ​ជាច្រើន​អាច​រង​ការប៉ះពាល់​ដែរ​។ វា​ក៏​ជា​ហេតុផល​ច្បាស់លាស់​មួយ​ដែល​និយាយថា ឲ្យតែ​អ្នកជក់​បារីដឹង​តែរ​លា​កសួត​ជាងគេ​ហើយ​។ គ្រូពេទ្យ​និយាយថា ស្ទើតែ ១០​ភាគរយ​នៃ​មនុស្ស​ទាំងអស់​ដែល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារតែ​ការ​រលាក​សួត​ទាក់ទង​នឹង​ការជក់បារី អាច​ក្លាយទៅជា​មហារីក​សួត​នៅ​រយៈពេល ១២​ខែក្រោយ​។

២.​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​

​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម អាច​ជួយ​ឲ្យ​សុខ​ភាព​កាន់តែ​ល្អជាង​មុន​បាន​។ ប៉ុន្តែ​ការ​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​វិញ វា​អាច​នឹង​បង្កើត​ជា​រឿង​ផ្ទុយ​គ្នា​វិញ​។ មាន​បញ្ហា​សុខភាព​ច្រើនណាស់​ដែល​អ្នក​អាចបង្កើត​ដល់​ខ្លួនឯង​បាន​បើសិនជា​អ្នកសម្រេចចិត្ត​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ហើយ​ក្នុងនោះ​ក៏​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​រលាក​សួត​បានដែរ​។ រឿង​នេះ​ត្រូវបាន​គេ​ដឹងថា វា​នឹង​ទៅ​បន្ថយ​ចំនួន​កោសិកា​គ្រាប់​ឈាមស​ក្នុង​រាងកាយ ដែល​ជាហេតុ​នាំ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ កាលណា​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ហើយ រាងកាយ​នឹង​មិន​សូវ​មាន​អ្នកការពារ​ពី​ការឈ្លានពាន​របស់​បាក់តេរី និង​វីរុស​ដែល​ចូល​ទៅក្នុង​ថង់​ទងសួត​ឡើយ ដូច្នេះ​វា​ងាយ​នឹង​រលាក​ទៅ​ជា​ជំងឺ​រលាក​សួត​ណាស់​។

៣.​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​

​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​មិនមែន​គ្រាន់​តែ​បង្ក​ឡើង​ដោយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​នោះទេ តែ ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​ជីវជាតិ​គ្រប់គ្រាន់​ក៏​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​បានដែរ​។ ការ​មិន​បាន​ហាត់ប្រាណ​គ្រប់គ្រាន់​អាច​ជា​ចំណុច​មួយ​នាំ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មិនសូវ​ខ្លាំង​ដែរ​ខណៈ​ពេល​ដែល​ស្ត្រេ​ស​រ៉ាំរ៉ៃ​ក៏​ជា​មូលហេតុ​មួយ​ដូច​គ្នា​ដែរ​។ ដូច្នេះ​ការ​រលាក​សួត​ងាយ​នឹង​កើតឡើង​លើ​មនុស្ស​ប្រភេទ​នេះ​ណាស់​។

៤.​កំពុងតែ​មាន​ជំងឺ​ផ្តាសាយ​

​យោង​ទៅ​តាម​គ្រូពេទ្យ​បានឲ្យដឹងថា អ្នក​ប្រហែល​ជា​ប្រឈាម​នឹង​ជំងឺ​រលាក​សួត​បើសិនជា​អ្នក​មាន​ជំងឺ​ផ្តាសាយ​។ នេះ​ដោយសារ​តែ​វីរុស​ស្រដៀង​គ្នា​នឹង​បង្ក​ជំងឺ​ផ្តាសាយ​អាច​ជា​ដើមហេតុ​នាំ​ឲ្យ​រលាក​សួត​ដែរ​។ ប៉ុន្តែ​ដោយសារ​តែ​ជំងឺ​ផ្តាសាយ វា​មិន​ប្រាកដ​ថា​អ្នកដឹង​តែ​មាន​ជំងឺ​រលាក​សួត​បន្ត​ឡើយ​។ រឿង​នេះ​កម្រ​នឹង​កើតឡើង​ណាស់ ប៉ុន្តែ​មិនមែន​មានន័យថា​វា​នឹង​មិន​កើត​ឡើង​សោះ​នោះ​ទេ​។ ជំងឺ​រលាក​សួត​ដោយសារ​តែ​ការបង្ក​រោគ​ដោយ​វីរុស​នៅ​ផ្លូវដង្ហើម​ខាងលើ​គឺជា​រឿង​មួយ​កើតឡើង​ញឹកញាប់​លើ​កុមារ មនុស្ស​ចាស់ និង​ស្ត្រី​មាន​ផ្ទៃពោះ​៕

ប្រភព ៖ health.com.kh