លីគ​កំពូល​កម្ពុជា​ថ្ងៃ​នេះ ​មាន​២​គូ​ប្រកួត​ប្រជែង​គ្នា

  • 2018-05-27 07:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​នា​ថ្ងៃ​អាទិត្យ​នេះ ​មាន​ការ​ប្រកួត​២​គូ គឺ​ក្រុម​អគ្គ​ស្នងការ​នគរ​បាល​ជាតិ ​ត្រូវ​តតាំង​ជាមួយ​ក្រុម​វិសាខា និង​ក្រុម​ភ្នំពេញ​ក្រោន ​ប៉ះ​អាស៊ី​អឺរ៉ុប។

ក្រុម​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​​នឹង​ត្រូវ​លេង​ជាមួយ​ក្រុម​វិសាខា ​នៅ​កីឡដ្ឋាន អេអ៊ីយូ ​វេលា​ម៉ោង​៣​រសៀល​នេះ។ វា​ពិត​ជា​ប្រកួត​សំខាន់​សម្រាប់​ក្រុម​ទាំង​ពីរ ​ត្បិត​អី​ប៉ូលិស​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់ និង​វិសាខា​វិញ ​ក៏​ត្រូវ​៣​ពិន្ទុ​ដូច​គ្នា​ដើម្បី​ប្រជែង​ជាមួយ​ក្រម​ដទៃ​នៅ​តារាង​លីគ​កំពូល​កម្ពុជា។

ចំណែក​ឯ​ខាង​ក្រុម​ភ្នំពេញ​ក្រោន​វិញ ​៣​ពិន្ទុ​ពី​ខាង​អាស៊ី​អឺរ៉ុប​ពិត​ជា​សំខាន់ ព្រោះ​ពួកគេ​ត្រូវ​ប្រដេញ​ជាមួយ​ក្រុម​ដទៃ​ទៀត។ ឆ្លង​កាត់​៦​ប្រកួត ​ក្រោន​មាន​ត្រឹម​១០​ពិន្ទុ ​ដោយ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គាវើល​​ដល់​ទៅ​៦​ពិន្ទុ​ឯ​ណោះ។ ស្រប​ពេល​ដែល​ណាហ្គា​ឈ្នះ​ម្សិលមិញ​នទៀត នោះ​ភ្នំពេញ​ក្រោន​ដែល​ចាញ់​ច្រើន​ពិន្ទុ ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ដើម្បី​មាន​សង្ឃឹម​ប្រជែង​យក​ពាន​រង្វាន់​នៅ​រដូវ​កាល​នេះ។

ការ​ប្រកួត​របស់​ក្រុម​ភ្នំពេញ​ក្រោន​ប៉ះ​ក្រុម​ អាស៊ី​អឺរ៉ុប ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦​ល្ងាច​នេះ ​នា​កីឡដ្ឋាន RSN ​ផ្ទាល់​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ