ហួស​ចិត្ត​​! ដឹង​រឿង​ពិត​​ម្ចាស់​បទ "ប្រយ័ត្ន​មី​តី​វាយ​ម៉ា​លុយ​" មុន​ក្លាយ​​ជា​តារា​ចម្រៀង​មាន​អ្នក​​​គាំទ្រ​ច្រើន

  • 2018-05-27 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រាំ​តែ​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​ទទួល​​ការ​គាំទ្រ​​ពី​មិត្ត​យុវវ័យ​​ដូច​សព្វ​ថ្ងៃ​ ដំបូង​ឡើយ​ម្ចាស់​បទ​ "ប្រយ័ត្ន​មី​តី​វាយ​ម៉ា​លុយ" ​គឺ​ជា​អ្នក​រាំ​​តាម​កម្មវិធី​ប្រគំ​តន្ត្រី​​តូច​ធំ​នានា​ឲ្យ មាស សុខសោភា ។

កញ្ញា តី​ រៀបរាប់​ថា ចូល​សិល្បៈ​​មុន​ដំបូង​​ខ្លួន​គ្រាន់តែ​ជា​អ្នក​រាំ​មួយ​រូប​ឲ្យ​ មាស សុខសោភា តែ​ប៉ុណ្ណោះ​​​ មិន​មាន​មហា​ជន​ស្គាល់​ច្រើន​​ និង​ចាប់​អារម្មណ៍​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។ ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​​ ក្រោយ​ពី​នាង និពន្ធ​បទ​ចម្រៀង​ និង​ច្រៀង​បទ​ "ប្រយ័ត្ន​មី​តី​វាយ​ម៉ាលុយ​" បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក និង​Youtube ទទួល​បាន​ការ​គាំទ្រ​ដោយ​​មិន​នឹក​ស្មាន​ដល់។

មូល​ហេតុ​ដែល​កញ្ញា​​ តី មិន​នឹក​ស្មាន​ថា​មាន​អ្នក​គាំទ្រ​ច្រើន ព្រោះ​បទ​ចម្រៀង​ "ប្រយ័ត្ន​មី​តី​វាយ​ម៉ា​លុយ​" ​ខ្លួន​ និពន្ធ និង​ច្រៀង​ឡើង​​ដើម្បី​បង្កើន​​​បរិយាកាស​ឲ្យ​សប្បាយ​រីក​រាយ ក្រោយ​ពេល​សម្រាក​ពី​ការងារ។ “ដល់​ពេល​បទ​ចម្រៀង​ "ប្រយ័ត្ន​មី​តី​វាយ​ម៉ា​លុយ" ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​ហ្វេស​ប៊ុក​ និង Youtube ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។ ឃើញ​សន្ទុះ​គាំទ្រ​​ដូច្នេះ​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ ក៏​សម្រេច​ចិត្ត​ផលិត​ MV ​តែ​ម្ដង​ទៅ។ តាំង​ពី​ពេល​ហ្នឹង​មក​​ក៏​មាន​ក្រុម​ហ៊ុន​ចាប់​អារម្មណ៍​ ហើយ​បាន​​​អញ្ជើញ​ខ្ញុំ​​ជា​បន្ត​បន្ទាប់​ឲ្យ​ទៅ​ច្រៀង"។ នេះ​បើ​តាម​កញ្ញា តី បន្ថែម។

ទោះ​បី​ជា​ពេល​នេះ​កញ្ញា តី មាន​បទ​ចម្រៀង​​ផ្ទាល់​ខ្លួន​ នឹង​ត្រៀម​ចេញ​បទ​ថ្មី​ជា​បន្តបន្ទាប់​ក្ដី តែ​នាង មិន​បាន​បោះ​បង់​អាជីព​ជា​អ្នក​រាំ​​ចោល​ឡើយ​ ផ្ទុយ​ទៅ​វិញ​និស្សិត​អក្សរសាស្ត្រ​អង់គ្លេស​រូប​នេះ​ នៅ​បន្ត​រាំ​ឲ្យ​​ មាស សុខសោភា ដដែល។

កញ្ញា វីរៈ កែវ​ពុធ​វត្តី​ ហៅ តី មាន​ស្រុក​កំណើត​មក​ពី​ ក្រុង​តាខ្មៅ ​​មាន​បង​ប្អូន​២ នាក់ ជា​កូន​ទី២​ក្នុង​គ្រួសារ។ នាង​គឺ​ជា​និស្សិត​ឆ្នាំ​ទី៣ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​ផង​ដែរ។​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន