ម្ចាស់ YouTube ល្បី​ខាង​ហ្គេម មាន Subscriber ជាង ២ លាន​នាក់ ទទួល​មរណភាព​

  • 2018-05-28 01:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ Channel ល្បី​ឈ្មោះ TotalBiscuit និង Cynical Brit ដែល​មាន​ឈ្មោះ​ពិត​លោក John Bain បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​វ័យ ៣៣ ឆ្នាំ ដោយ​សារ​ជំងឺ​មហារីក​ពោះវៀន។ លោក​បាន​សម្រាក​ពី​ការ​ Review ហ្គេម ចាប់​តាំង​ពី​ខែ​មេសា ក្រោយ​ជំងឺ​ផ្តើម​ចូល​បៀតបៀន​កាន់​តែ​ធ្ងន់ធ្ងរ​ក្នុង​ជីវិត​របស់​លោក។

ដំណឹង​មរណភាព​បាន​ប្រកាស​ជា​សាធារណៈ​ក្រោយ​ភរិយា​អ្នក​ស្រី Genna បាន​ប្រើប្រាស់​គណនី​ផ្លូវការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម Twitter ពី​ការ​ទទួល​អនិច្ចកម្ម​នៃ​ស្វាមី​របស់​ខ្លួន។

លោក Bain បាន​ក្លាយ​ជា​បុគ្គល​លេចធ្លោ​មួយ​រូប​នៅ​ក្នុង​ឆ្នាំ ២០១០ តាម​រយៈ​ការ​បង្ហោះ​វីដេអូ​ហ្គេម​និង​ការ​បញ្ចេញ​សារ​រិះគន់​ទៅ​ក្នុង​វិស័យ​ហ្គេម​លើ YouTube Channel ដោយ​បច្ចុប្បន្ន​មាន​អ្នក Subscribe ប្រមាណ ២ លាន ២ សែន​នាក់ និង​មាន​ការ Views ច្រើន​ជាង ៨៥០ លាន​ដង។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បាន​បញ្ជាក់​ថា៖ "ការ​រិះគន់​និង​ការ​កម្សាន្តរបស់ John Bain បាន​ជំរុញ​ឲ្យ​លោក​ក្លាយ​ជា​បុគ្គល​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​ក្នុង​វិស័យ​ឧស្សាហកម្ម​ហ្គេម​មក​ទល់​សព្វថ្ងៃ"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ BBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម