ល្ខោន​ទំនើប​ចម្រុះ​រឿង "អច្ឆរិយ​អង្គរ" ចេញ​សម្ដែង​ឲ្យ​ទស្សនា​ហើយ!

  • 2018-05-28 02:17:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនីយភាព​ល្ខោន​ទំនើប​ចម្រុះ​រឿង "អច្ឆរិយ​អង្គរ" ដែល​ឆ្លុះ​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​របស់​ខ្មែរ​យើង នឹង​ចេញ​សម្ដែង​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី ០១ មិថុនា ២០១៨ នេះ​ហើយ។

តាម​ការ​ជូន​ដំណឹង​របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​សម្ដែង​ដ៏​អស្ចារ្យ​ពី​ល្ខោន​ចម្រុះ​ខាង​លើ នៅ​ថ្ងៃ​នោះ មាន​បែង​ចែក​ជា​២​វេន​គឺ លើក​ទី​១ ចាប់​ពី​ម៉ោង ១៤:០០ រសៀល និង​លើក​ទី​២​ចាប់​ពី​ម៉ោង ១៧:០០ល្ងាច​ត​ទៅ។ ទី​តាំង​ការ​សម្ដែង គឺ​ធ្វើ​ឡើង​នៅ​សាល​សន្និសីទ​កោះ​ពេជ្រ។

ការ​សម្ដែង​ដ៏​អស្ចារ្យ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា គឺ​ជា​ការ​រួម​ចំណែក​លើក​ស្ទួយ​តម្លៃ ការ​យល់​ដឹង និង​ការ​ផ្សព្វផ្សាយ​អំពី​មរតក​វប្បធម៌​សម័យ​អង្គរ​នៃ​យើង​ទៅ​កាន់​ប្រជាពលរដ្ឋ និង​ពិភព​លោក។ ស.ស.យ.ក ជូន​ដំណឹង​ទៀត​ថា ​ការ​សម្ដែង នឹង​បើក​ឲ្យ​ប្រិយមិត្ត​ចូល​ទស្សនា​ដោយសេរី។ យ៉ាង​ណា​ក៏​ដោយ សំបុត្រ​ដែល​ត្រៀម​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​នា​ពេល​នោះ គឺ​មាន​កំណត់...!

អត្ថបទ៖ ទារិកា