LOL រក​ឃើញ​៨​ក្រុម​បន្ត​ប្រជែង​កៅអី​១​ឆ្ពោះ​ទៅ​សិង្ហបុរី​ហើយ

  • 2018-05-28 03:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​​លើ​វិញ្ញាសា​ League of Legends វគ្គ​ជម្រុះ​​ក្នុង​ប្រទេស​កម្ពុជា​រក​ឃើញ​៨​ក្រុម​ចុង​ក្រោយ​​​ដើម្បី​បន្ត​ប្រជែង​គ្នា​រក​មួយ​ក្រុម​​​​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ដែល​ប្រជុំ​ដោយ​ក្រុម​ខ្លាំង​ៗ​មក​ពី​៩​ប្រទេស​ផ្សេង​ទៀត។

បន្ទាប់​ពី​ប្រកួត​អស់​រយៈ​ពេល​២​ថ្ងៃ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ក្រុម​ទាំង​៨​ដែល​បន្ត​ប្រកួត​ចុង​សប្តាហ៍​នេះ​ទៀត​គឺ​ Revenge Team, Nuclear Tigers, The Great Family, Aquatix, Team Spirit, GGWP, Curious និង​ Choo Choo Train។

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នេះ​នឹង​មាន​ផ្សាយ​ផ្ទាល់​ដោយ​ផេក​ផ្លូវ​ការ​របស់​សហព័ន្ធ​គឺ E-Sports Federation Cambodia ។

វគ្គ​៨​ក្រុម​ចុង​ក្រោយ​ត្រូវ​ប្រកួត​ថ្ងៃ​ទី​២ និង​ទី​៣​ ខែ​មិថុនា ឆ្នាំ​២០១៨​ នៅ​សណ្ឋាគារ​ប៉ារីស​ មហាវិថី​កម្ពុជា​ក្រោម។ ​

  • Revenge Team​ vs Nuclear Tigers
  • The Great Family vs Aquatix
  • Team Spirit vs GGWP
  • Curious vs Choo Choo Train

តើ​ក្រុម​ណា​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អស្ចារ្យ​នៅ​ប្រទេស​សិង្ហបុរី?

អត្ថបទ៖ ជាន ចាន់រ៉ា