ត្រៀមៗ! iOne ប្រកាស​បើក​សាខា​ថ្មី​ បញ្ចុះ​តម្លៃ ៥០% មាន​ទាំង iPhone 8/iPhone X

  • 2018-05-29 04:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​ជួសជុល និង​លក់​ផលិតផល Apple នៅ​កម្ពុជា​ iOne ​បាន​សម្រេច​បើក​ហាង​សាខា​ថ្មី​មួយ​ទៀត​នៅ​ផ្សារ​ទំនើប Aeon Mall សែន​សុខ ដែល​នឹង​​​សម្ពោធ​ផ្លូវ​ការ​នៅ​ថ្ងៃ​សៅរ៍​ ទី​២ មិថុនា​ ២០១៨ ជា​មួយ​ការ​បញ្ចុះ​តម្លៃ​ជា​ច្រើន។

នេះ​គឺ​ជា​ហាង​ថ្មី​បំផុត​​ក្នុង​ចំណោម​​សាខា​ដែល​មាន​ទីតាំងនៅ វិមាន​កាណាឌីយ៉ា ផ្សារ​ទំនើប សុវណ្ណា ផ្សារ​ទំនើប រតនា​ផ្លា​ហ្សា និងអគារ iOne បឹង​កេងកង ។

សម្រាប់​ការ​ស្វាគមន៍​សាខា​ថ្មី​នេះ iOne នឹង​ផ្ដល់​ជូន​អតិថិជន ៥ នាក់​ដំបូង​នូ​វ​ការ​លក់​បញ្ចុះ​តម្លៃ​​ ៥០% ទៅលើ​ផលិតផល Apple iOS លើកលែងតែ​កុំព្យូទ័រ MAC និង​ ៥០%​ ទៅលើ Premium Accessories ដល់​អតិ​ថិ​ជន ១០ នាក់​បន្ទាប់​។ ក្រៅពី​នេះ​ក៏​មាន​លក់​ប​ញ្ចុះ​តម្លៃ​ពិសេស​ផ្សេង​​ទៀត ទៅលើ​ផលិតផល​ដែល​បាន​កំណត់ នៅ​ថ្ងៃ​សម្ពោធ​ផ្ទាល់​តែ​ម្ដង៕

សម្រាប់​ព័ត៌មាន​បន្ថែម​​​សូម​តាមដាន តាម​រយៈ​ហ្វេសប៊ុក ionecambodia

អត្ថបទ៖ សុខណា