មកទស្សនាស្នាដៃ គំនូរសិល្បៈ វិចិត្រករវ័យក្មេងក្នុងផ្សាររាត្រី បាត់ដំបង

  • 2018-05-29 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពបង្ហាញពីសិល្បៈវប្បធម៌ និងទំនៀមទំលាប់ ល្បែងកម្សាន្ត និងបុគ្គលមានស្នាដៃ ដូចជាលោក ស៊ីន ស៊ីសាមុត រូបអប្សរា និងរូបភាពបង្កប់អត្ថន័យ ២០ ផ្ទាំងត្រូវបានគូរ ផាត់ពណ៌ ដោយផ្ទាល់ដៃ ដោយ វិចិត្រករ យី កក្កដា នៅក្នុងទីតាំង​ផ្សាររាត្រីថ្មីមួយក្នុងខេត្តបាត់ដំបង។

ប្រសិនបើប្រិយមិត្តជាអ្នកខេត្តបាត់ដំបង អាចទៅទស្សនារូបភាព វិចិត្រសាសរបស់យុវជនសិល្បករពហុជំនាញ​ យី កក្កដា បានដោយធ្វើដំណើរទៅកាន់ផ្លូវសួនច្បារនាគបាញ់ទឹក និងសួនច្បារនាគសន្តិភាព ក្នុងក្រុងបាត់ដំបង។ ដោយរូបភាពទាំងនោះ ត្រូវបានផ្ចិតផ្ចង់គូរឡើងដោយ វិចិត្រករ យី កក្កដា ដោយផ្ទាល់ អស់រយៈ១ ខែ និងចំណាយផ្ទាល់ខ្លួន លើថ្នាំលាប ដែលឧបត្ថម្ភដោយថ្នាំលាប Kansai ពី Paint Channel Cambodia-PCC និងឧបករណ៍​គូររូប ពិសេសការហូបចុកស្នាក់នៅ រយៈពេល ១ខែ។ នេះបើតាមការបញ្ជាក់របស់ យុវជនរូបនេះ។

កោតសរសើរ វិចិត្រករ យី កក្កដា ដែលយកពេលវេលា និងថវិកាផ្ទាល់ខ្លួនជាច្រើនដើម្បី​បង្ហាញស្នាដៃគំ​នូរល្អឯកសម្រាប់​ទឹកដី​ខេត្តបាត់ដំបង ដើម្បីបង្កើនសោភ័ណភាពផ្សារ និងទីក្រុង។ ម្យ៉ាងវិញទៀត ប្រសិនចង់ដឹងថា រូបភាពសិល្បៈទំាងនោះមានលក្ខណៈបែបណា ប្រិយមិត្តគួរតែទៅទស្សនា និងថតរូបភាពផ្ទាល់ ក្នុងផ្សាររាត្រីបាត់ដំបងថ្មីមួយនេះ ដែលនឹងបើកដំណើរការនៅខែក្រោយ៕

តោះ ទៅទស្សនាស្នាដៃគំនូររបស់ វិចិត្រករ យី កក្កដា ខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទ៖ Sunny