បណ្ដា​បទ​ចម្រៀង​​របស់ BIGBANG អ្នក​គាំទ្រ​ស្ដាប់​មិន​ចេះ​ធុញ

  • 2018-05-29 09:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ BIGBANG គឺ​ជា​ក្រុម​ចម្រៀង​ប្រចាំ​ប្រទេស​កូរ៉េ​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ស្ទើរ​ពាសពេញ​ពិភពលោក។ ទោះ​បី​ជា​បច្ចុប្បន្ន​នេះ ក្រុម​ចម្រៀង​ដ៏​ល្បី​មួយ​នេះ​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ពី​វិស័យ​សិល្បៈ​តន្ត្រី​ ខណៈ​សមាជិក​ខ្លះ​កំពុង​ជាប់​បម្រើ​ការ​កង​ទ័ព​ក្ដី ប៉ុន្តែ​បទ​ចម្រៀង​របស់​ពួក​គេ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង មិន​ថា​បទ​ចាស់ ឬ​ក៏​បទ​ទើប​នឹង​ចេញ​នោះ​ទេ។

ខាង​ក្រោម​នេះ ជា​បណ្ដា​បទ​ចម្រៀង​ពីរោះ​ៗរបស់​ក្រុម BIGBANG ដែល​អ្នក​គាំទ្រ​ស្ដាប់​មិន​ចេះ​ធុញ​ទ្រាន់៖

១. បទ “Haru Haru”

បទ​ចម្រៀង "Haru Haru” ជា​បទ​ចម្រៀង​មួយ​ស្ថិត​ក្នុង​អាល់ប៊ុម "Stand Up” ដែល​ចេញ​ជា​ផ្លូវការ​ក្នុង​ថ្ងៃ​ទី ០៨ ខែ​សីហា ឆ្នាំ​២០០៨។

២. បទ “Lie”

បទ​ចម្រៀង​មួយ​នេះ​ដែរ គឺ​ជា​បទ​ចម្រៀង​មួយ​ដែល​ស្ថិត​ក្នុង​អាល់ប៊ុម "Always” របស់​ក្រុម​ BIGBANG ដែល​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០០៧។

៣. បទ”Garagara Go”

បទ ”Garagara Go” នេះ​ដែរ ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ០៨ ខែ​កក្កដា ឆ្នាំ​២០០៩។ បទ​នេះ​ដែរ ស្ថិត​ក្នុង​អាល់ប៊ុម "Big Bang”។

៤. បទ “Sunset Glow”

“Sunset Glow” ជា​បទ​​ស្ថិត​ក្នុង​អាល់ប៊ុម “Remember” និង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ០៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៨។

៥. បទ “Love Song”

បទ​ចម្រៀង​មួយ​នេះ​ដែរ ស្ថិត​ក្នុង​អាល់ប៊ុម "Big Bang Special Edition” និង​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​ទី ០៨ ខែ​មេសា ឆ្នាំ​២០១១។

៦. បទ “Tell Me Goodbye”

“Tell Me Goodbye” ជា​បទ​ចម្រៀង​ជា​ភាសា​ជប៉ុន​ស្ថិត​ក្នុង​អាល់ប៊ុម "Big Bang 2” ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ០៩ ខែ​មិថុនា ឆ្នាំ​២០១០។

៧. បទ “Tonight”

បទ​ចម្រៀង​មួយ​នេះ​ដែរ ស្ថិត​ក្នុង​អាល់ប៊ុម "Big Bang Special Edition” និង​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​ទី០៨ ខែ​មេសា ឆ្នាំ​២០១១។

៨. បទ “Blue”

បទ “Blue” ជា​បទ​ចម្រៀង​មួយ​ក្នុង​អាល់ប៊ុម "Alive” របស់​ក្រុម​ BIGBANG ដែល​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ​២០១២។

៩. បទ “Bad Boy”

បទ​នេះ​ដែរ​ ជា​បទ​ចម្រៀង​មួយ​ក្នុង​អាល់ប៊ុម "Alive” របស់​ក្រុម​ BIGBANG ដែល​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៩ ខែ​កុម្ភៈ ឆ្នាំ​២០១២។

១០. បទ “Fantastic Baby”

​បទ “Fantastic Baby” ជា​បទ​ចម្រៀង​មួយ​ក្នុង​អាល់ប៊ុម "Alive” របស់​ក្រុម​ BIGBANG ដែល​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី០៧ ខែ​មីនា ឆ្នាំ​២០១២។

១១. បទ “Bang Bang Bang”

“Bang Bang Bang” ជា​បទ​ចម្រៀង​មួយ​ក្នុង​អាល់ប៊ុម "Made” ដែល​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ០១ ខែ​មិថុនា ឆ្នាំ​២០១៥។

១២. បទ “Bae Bae”

“Bae Bae” ជា​បទ​ស្ថិត​ក្នុង​អាល់ប៊ុម "Made” និង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី០១ ខែ​​ឧសភា ឆ្នាំ​២០១៥

១៣. បទ “Let's Not Fall In Love”

បទ​នេះ​ដែរ​ស្ថិត​ក្នុង​អាល់ប៊ុម "Made” របស់​ក្រុម​ BIGBANG ដែល​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី០៥ ខែ​សីហា ឆ្នាំ​២០១៥។

១៤. បទ “Fxxk It”

បទ “Fxxk It” ស្ថិត​ក្នុង​អាល់ប៊ុម "Made” និង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ​២០១៦។

១៥. បទ “Last Dance”

បទ​ចម្រៀង​មួយ​នេះ​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ​២០១៦។

១៦. បទ "Flower Road”

បទ​ចម្រៀង​ចុង​ក្រោយ​មួយ​នេះ​ដែរ ជា​ចំណង​ដៃ​សម្រាប់​អ្នក​គាំទ្រ​ពេល​សមាជិក​នីមួយៗ​ចូល​បម្រើ​កង​ទ័ព។ បទ​នេះ​ដែរ​ ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ​២០១៨៕

អត្ថបទ៖ អន សុភក្ត្រា