ងាយ​​ឯ​ណា​មាន! ប៊ុហ្វេ​វែង​ជាង​គេ​នៅ​ភ្នំពេញ មាន​ប្រូម៉ូសិន ១ ថែម​ ១

  • 2018-05-29 10:02:54
  • ចំនួនមតិ 1 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ដោយ​​មានការ​ពេញ​និយម​លើសលប់​លើ​កម្មវិធី​ប្រូម៉ូសិន​អាហារ​ប៊ុហ្វេ​ថ្ងៃត្រង់ និង​ល្ងាច ទិញ​១ ថែម ១ ភោជនីយដ្ឋាន 2Pangea បាន​សម្រេច​​បន្ត​​កម្មវិធី​នេះ​ទៀត​​បន្ត​រហូតដល់​ចុង​ខែ​មិថុនា។

កាល​ពី​ថ្មីៗ​នេះ ភោជនីយដ្ឋាន 2Pangea ដែល​មាន​ទីតាំង​នៅ​ជាន់​ទី ២ ក្នុង​សណ្ឋាគារ​ណា​ហ្គា​វើល​​ទី២ បាន​ផ្ដល់​ជូន​កម្មវិធី​​ប្រូម៉ូសិន ១ ថែម ១ ដោយ​សំបុត្រ​​សម្រាប់​អាហារ​ថ្ងៃ​​ត្រង់​មួយ​សន្លឹក​មាន​តម្លៃ​​ ២៨ ដុល្លារ និង ៣៣ ដុល្លារ សម្រាប់​អាហារ​ពេល​ល្ងាច។ មាន​ន័យ​ថា អ្នក​នឹង​ចំណាយ​ត្រឹម​តែ ១៤ ឬ ១៦,៥០ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ម្នាក់ ដើម្បី​ពិសា​អាហារ​ក្នុង​ហាង​ដ៏​ទំនើប​នេះ ដោយ​អាច​កុម្ម៉ង់​បង្កង​ធំ​ពិសេស​​មក​ទទួល​ទាន​​ក៏បាន។

2Pangea គឺជា​ភោជនីយដ្ឋាន​ប៊ុ​ហ្វេ​ដែល​មាន​ប្រវែង​​​ជាងគេ​ក្នុង​រាជធានី​ភ្នំ​ពេញ ដែល​មាន​ម្ហូប​​​រាប់​សិប​មុខ ដូចជា​គ្រឿង​សមុទ្រ​ស្រស់ ម្ហូប​រសជាតិ​ដើម​អឺរ៉ុប និង​អាស៊ី ឌី​ម​សាំ ស៊ូ​ស៊ី មី គុយទាវ បន្លែ​ចម្រុះ​បង្អែម និង​ផ្លែឈើ ដែល​បើក​ចាប់​​ពី​ម៉ោង​ ១២ ថ្ងៃត្រង់​ដល់ ២​កន្លះ​រសៀល ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ និង​ពី​ម៉ោង ៥ ដល់​ ៧​កន្លះ​យប់​សម្រាប់​អាហារ​ពេល​ល្ងាច។ ​

ជា​មួយ​កញ្ចប់​សេវា​នេះ អតិថិជន​ក៏​អាច​ឲ្យ​មេ​ចុងភៅ​ដ៏​ចំណាន​របស់​ហាង ចម្អិន​ម្ហូប​ដូចជា សាច់​អាំង ភីហ្សា មី​អ៊ីតាលី ម្ហូប​ឆា ស៊ុប និង​ការ៉េម​​​ ដើម្បី​ញ៉ាំ​ភ្លាមៗ​​​​ផង​ដែរ៕


អត្ថបទ៖ សុខណា