Messi ​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង ​ស៊ី​ក្រុម​ហៃទី ​គំរាម​ក្រុម​ផ្សេង​នៅ World Cup

  • 2018-05-30 01:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​ភាព​មុន​នេះ​ ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ស៊ុត​បាន​៣​គ្រាប់​ម្នាក់​ឯង ​ឱ្យ​អាហ្សង់ទីន​យក​ឈ្នះ​លើ​ក្រុម​ ហៃទី ​ក្នុង​លទ្ធផល ៤-០។

ក្រុម​របស់​លោក Sampaoli ​ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ ​ដាក់​កីឡាករ​ពេញ​ជើង​តែ​ម្ដង ​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​មួយ​សម្រាប់​ទៅ​លេង​នៅ World Cup ​ប្រទេស​រុស្ស៊ី។ ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា Messi ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់ ដោយ​អាច​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​មុន​ពេល Aguero ​ថែម​គ្រាប់​ទី​៤ ​ឱ្យ​ក្រុម​អាហ្សង់ទីន​យក​ឈ្នះ​លើ​ក្រុម​ហៃទី ៤-០។

ក្រុម​ជើង​ឯក​រង​ World Cup 2014 ​នេះ ​នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​១​ប្រកួត​ទៀត ប៉ះ​ជាមួយ​ក្រុម​អ៊ីស្រាអែល ​នៅ​សប្ដាហ៍​ក្រោយ ​មុន​ពេល​ទៅ​លេង​នៅ World Cup ​។ ក្នុង​ពូល​របស់​អាហ្សង់ទីន ពួកគេ​នឹង​ជួប​ជាមួយ​ក្រុម​អ៊ីស្លង់ ​ក្រូអាត ​និង​នីហ្សេរីយ៉ា។ ​ពូល​នេះ ​អាច​ចាត់​ទុក​បាន​ថា​ជា​ពូល​មួយ​មិន​ពិបាក​ទេ​សម្រាប់​ក្រុម​ពពក​ស ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម