ស្អាត​ និង​សម​គ្នា​យ៉ាង​នេះ ដឹង​ថា ពេជ្រ សូលីកា ទុក នីកូ ជា​អ្វី​ទេ?

  • 2018-05-30 02:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បែក​គ្នា​ជា​ច្រើន​ឆ្នាំ ពេល​នេះ ពេជ្រ សូលីកា ដែល​បាត់​មុខ​យូរ​នេះ ពេល​នេះ​បាន​មក​ជួប​ជុំ​គ្នា​ជាមួយ​នឹង នីកូ ជា​ថ្មី។ ពួក​គេ​បាន​ចូល​រួម​ជាមួយ​គ្នា​ក្នុង​កម្មវិធី Meet and Greet with NIKA(Nico+Solika) ដ៏​កក្រើក​ថ្មី​ៗ​នេះ ក្នុង​លក្ខណៈ​មិន​បើក​ចំហ។

វត្តមាន​របស់​ពួក​គេ​ទាំង​ពីរ​នាក់​ក្នុង​វេលា​នោះ ទទួល​បាន​ការ​សាទរ​ហ៊ោ​កញ្ជ្រៀវ កង​រំពង។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ពោល​សរសើរ​ថា​ពួក​គេ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង។ ពិសេស​បំផុត អ្នក​គាំទ្រ​ខ្លះ​បាន​លើក​ឡើង​ថា ពួក​គេ​ទាំង​ពីរ​នាក់​ពិត​ជា​ស័ក្ដិសម​នឹង​គ្នា​ខ្លាំង​ណាស់។

មិន​ឆ្លើយ​តប​នឹង​ការ​ផ្គូផ្គង​របស់​អ្នក​គាំទ្រ ប៉ុន្តែ​ភាគី​ខាង​ស្រី បាន​សរសេរ​នៅ​លើ​រូប​ថត​មួយ​ផ្សេង ដែល​នាង​បាន​ជូន​ពរ​ចំពោះ​នីកូ ក្នុង​ឱកាស​ខួប​កំណើត​របស់​ដៃគូ​ប្រុស​រូប​នេះថ្មី​ៗ ដែល​បញ្ជាក់​ថា នាង និង នីកូ មិន​មាន​អ្វី​លើស​ពី​មិត្ត​ឡើយ។ នាង​សរសេរ​ថា "រីករាយ​ថ្ងៃ​កំណើត idol របស់​ខ្ញុំ អ្នក​គឺ​ជា​ដៃគូ និង​ជា​បង​ប្រុស​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ"។

ពេជ្រ សូលីកា បាន​បាត់​មុខ​ច្រើន​ឆ្នាំ​ពី​សិល្បៈ ក្រោយ​មាន​ដំណឹង​ទាក់​ទង​ស្នេហ៍​ជាមួយ​មន្ត្រី​ធំ​មួយ​រូប។ ប៉ុន្តែ​កាល​ពី​ឆ្នាំ ២០១៧ ធ្លាប់​មាន​ដំណឹង​ថា នាង​ចង់​វិល​មក​សិល្បៈ​វិញ ដែល​ពេល​នោះ​ល្បី​ថា នាង​អាច​ចូល​ទៅ​សាន់ដេ ជាមួយ នីកូ។ ប៉ុន្តែ​ដំណឹង​នេះ​បាន​ស្ងាត់​ទៅ​វិញ រហូត​មក​ដល់​ពេល​នាង​លេច​មុខ​ជា​ថ្មី​ៗ​នៅ​ពេល​នេះ។

វត្តមាន​របស់ សូលីកា នា​ពេល​នេះ នាង​បាន​ចូល​រួម​សម្ដែង​ក្នុង​បទ​ "លាក់​បាំង" និង​បទ​របស់​នីកូ​ក្រៅ​ផលិតកម្ម​ជា​ច្រើន​ទៀត។ ពួក​គេ​ទាំង​ពីរ គឺ​ជា​ដៃគូ​សម្ដែង​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​អំឡុង​ឆ្នាំ ២០១៤ តាម​រយៈ​បទ "ឱប​បង​នឹក​គេ" និង​បទ​ជា​ច្រើន​ទៀត៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី