Messi មិន​គិត​ថា​អាហ្សង់​ទីន​អាច​ឈ្នះ​ World Cup ២០១៨​

  • 2018-05-30 03:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​និយាយ​ថា​អាហ្សង់ទីន​មិន​ស្ថិត​នៅ​ក្នុង​បេក្ខភាព​ដែល​សង្ឃឹម​​ឈ្នះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ឆ្នាំ​នេះ​ទេ។​

ក្រុម​ជើង​ខ្លាំង​មក​ពី​ឡាទីន​គឺ​ជា​ជើង​ឯក​ World Cup ២​សម័យ​កាល​ហើយ​ជា​ក្រុម​រង​ជើង​ឯក​ចាស់​កាល​ពី​ឆ្នាំ​២០១៤។ ទោះ​យ៉ាង​នេះ​ក្ដី​ក៏​​ពួកគេ​ខកខាន​ឈ្នះ​ពាន​យូរ​ណាស់​មក​ហើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៦មក​។​

ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ទល់​នឹង​ ហៃទី​ Messi ដែល​ស៊ុត​ Hat Trick ជួយ​អាហ្សង់ទីន​ឈ្នះ​អេក្វាឌ័របាន​កៅអី​ World Cup ​នោះ​ បានស៊ុត​៣​គ្រាប់​ម្ដង​ទៀត​កាល​ពី​យប់​មិញ​ក្នុង​ជ័យ​ជម្នះ​ ៤​-០ លើ​ហៃទី​។ យ៉ាង​ណា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​៣០​ឆ្នាំ​នៅ​តែ​មិន​គិត​ថា​ក្រុម​ខ្លួន​គឺ​ជា​បេក្ខភាព​ឈ្នះ​ពាន​​។

“ខ្ញុំ​ពិតជា​រីករាយ​ ដែល​ទទួល​ការ​លើក​ទឹកចិត្ត​ពី​អ្នក​គាំទ្រ​ខុស​ពី​លើក​មុន​ៗ​ដែល​ពួកយើង​រង​ការ​ស្ដី​បន្ទោស​។​ អាហ្សង់ទីន​ទៅ​រុស្ស៊ី​លើក​នេះ​គឺ​ក្រោម​ហេតុផល​ដដែល។​ ពួកយើង​ចង់​ឈ្នះ​ពាន​ដែល​វា​ជា​ក្ដី​ស្រមៃ​របស់​ប្រទេស​ជាតិ​ទាំង​មូល​ ទោះ​ជា​អាហ្សង់ទីន​មិន​មែន​ជា​បេក្ខភាព​ឈាន​មុខ​ក៏​ដោយ"។ កីឡាករ​ស៊ុត​៦៤​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​និយាយ​ដូច្នេះ៕

ប្រភព៖ Four Four Two   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម