ទង់​ដែល​ Ramos រុំ​លើក​ពាន​ UCL ជា​ទង់​នីហ្សេរីយ៉ា?

  • 2018-05-30 07:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

Sergio Ramos បាន​រួម​ចំណែក​ជួយ​ Real Madrid លើក​ពាន​ Champions League លើក​ទី​៣​ រដូវ​កាល​ជាប់​ៗ​គ្នា​ក្រោយ​យក​ឈ្នះ​ Liverpool ៣​ទល់​នឹង​១។

Ramos

យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត​ប្រធាន​ក្រុម​ស្តេច​ស​បាន​យក​ទង់​មួយ​រុំ​ខ្លួន​មាន​ពណ៌​ស និង​បៃតង​ធ្វើ​ឲ្យ​កើត​ចម្ងល់​ថា​នោះ​គឺ​ជា​ទង់​អ្វី។​ ប្រជាជន​នៅ​នីហ្សេរីយ៉ា​ជា​ច្រើន​គិត​ថា​ Ramos បាន​យក​ទង់​ប្រទេស​របស់​ខ្លួន​ទៅ​រុំ​ ខណៈ​អ្នក​ខ្លះ​ទៀត​ថា​ ហេតុអ្វី​ខ្សែ​ការពារ​វ័យ៣២​ឆ្នាំ​មិន​រុំ​ទង់​ជាតិ​របស់​អេស្ប៉ាញ​។

តាម​ពិត​ទង់​ពណ៌​ស បៃតង​នោះ​មិន​មែន​ទង់ជាតិ​នៃ​ប្រទេស​នីហ្សេរីយ៉ា​នោះ​ទេ​ គឺ​ជា​ទង់​​តំបន់​មួយ​របស់​អេស្ប៉ាញ​មាន​ឈ្មោះ​ថា Andalusia ជា​ទឹកដី​កំណើត​របស់​ Ramos ដែល​មាន​ពណ៌​ស និង​បៃតង​ដូច​គ្នា​ខុសតែ​ រូប​នៅ​លើ​ទង់​ប៉ុណ្ណោះ៕

ទង់ នីហ្សេរីយ៉ា
ទង់ Andalusia

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ័ត្ន