លឹម ជា​ឡាយ ខ្លាច​ Fan អន់​ចិត្ត​ពេល​កៀក​កើយ​​ សា​ឡាត់​ ស្រី​ឡាង​ ចោល​​ គៀត​ សុវណ្ណ​ឡាង

  • 2018-05-30 09:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​ថ្មីៗ​នេះ ​​លោក លឹម​​ ជា​ឡាយ​ បាន​សម្ដែង​ភាព​យន្ត​រួម​គ្នា​ជា​មួយ​ កញ្ញា សាឡាត់​ ស្រី​ឡាង ​​ដោយ​បង្ហាញ​សកម្ម​ភាព​ស្និទ្ធស្នាល​ និង​លេង​សើច​ជា​មួយ​​គ្នា​យ៉ាង​ខ្លាំង។ ​ហេតុ​ផល​នេះ​ ធ្វើ​​ឲ្យ​លោក​​ប្រាប់​ថា ​​​ព្រួយ​បារម្ភ​ខ្លាច​អ្នក​គាំ​ទ្រ​​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ ​​​ព្រោះ​លោក​និង​កញ្ញា គៀត​ សុវណ្ណ​ឡាង​ ធ្លាប់​ត្រូវ​បាន​មហាជន​ផ្កូ​ផ្គង​នឹង​គ្នា។​​​​​ ​​

​កន្លង​មក​ ​​​​លោក​បាន​សម្ដែង​រួម​គ្នា​ជាមួយ​កញ្ញា គៀត សុវណ្ណ​ឡាង​ ក្នុង​រឿង​ "​អាពាហ៍ពិពាហ៍​​ចម្លែក​" ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ពេញ​ចិត្ត​ស្នាដៃ​សម្ដែង​អ្នក​ទាំង​ពីរ​យ៉ាង​ខ្លាំង​ រហូត​មហា​ជន​ចង់​ឲ្យ​ពួក​គេ​ស្រលាញ់​គ្នា​នៅ​ក្រៅ​ឆាក ហើយ​ចង់​ឲ្យ​​បន្ត​ជា​ដៃ​គូ​សម្ដែង​ដ៏​ស័ក្ដិសម​បែប​នេះ​ទៀត។ ប៉ុន្តែ​​អ្នក​ទាំង​ពីរ​​ធ្លាប់​​អះ​អាង​រៀង​ៗ​ខ្លួន​​ថា​​ទំនាក់​ទំនង​​គ្រាន់​តែ​រាប់​អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ។​​​​

​អតី​ត Freshie Boy រូប​នេះ​ និយាយ​ថា ជា​រឿង​ធម្មតា​ នៅ​ក្នុង​អាជីព​សិល្បៈ​តែង​មាន​ការ​ស្និទ្ធស្នាល​គ្នា​​ដើម្បី​ការងារ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។​ នៅ​ពេល​លោក​សម្ដែង​ជាមួយ​តួ​ស្រី​ផ្សេងៗ ​លោក​តែង​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​បែប​នេះ​ដូចៗ​គ្នា មិន​ថា​តែ​កញ្ញា សាឡាត់​ ស្រី​ឡាង​​ និង កញ្ញា​ គៀត សុវណ្ណ​ឡាង​ នោះ​ទេ។

លោក ប្រាប់​ថា ៖"ចំណុច​នេះ​ខ្ញុំ​បារម្ភ​ដែរ​ ព្រោះ​ Fan គាត់​គាំ​ទ្រ​គាត់​ចូលចិត្ត។ ខ្ញុំ​អរគុណ​ទឹក​ចិត្ត​អ្នក​គាំ​ទ្រ​ទាំង​អស់​ដែល​ចូល​ចិត្ត​យើង​ទាំង​ពីរ និង​ចង់​ឲ្យ​យើង​ទាំង​ពីរ​ចូល​រោង​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​អនាគត​។ តែ​ពួក​យើង​គ្រាន់​តែ​រាប់​អាន​គ្នា​ជា​មិត្ត​សិល្បៈ​ដូច​គ្នា​ប៉ុណ្ណោះ"៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម