អតីត​កីឡាករ Barca ម្នាក់ ចង់​ឃើញ Kroos លេង​ឲ្យ PSG

  • 2018-05-30 11:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតខ្សែ​បម្រើ Thiago Motta ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្លួន​ចង់​ឃើញ Toni Kroos លេង​នៅ PSG។

Mottaដែល​ទើប​ប្រកាស​ចូល​និវត្តន៍​កាល​ពី​ដើម​ខែ​នេះ បាន​បង្ហាញ​ពី​ការ​ស្ងើច​សរសើរ​របស់​ខ្លួន​ចំពោះ​ខ្សែ​បម្រើ Kroos ដែល​មាន​សមត្ថភាព​លេង​បាន​ច្រើន​កន្លែង​ក្នុង​ឋានៈ​ជា​ខ្សែ​បម្រើ។ ការណ៍​នេះ​ ធ្វើ​ឲ្យ​កីឡាករ​អាល្លឺម៉ង់ ជា​ប្រភេទ​កីឡាករ​ដែល​ក្លឹប PSG ត្រូវ​ការ។

Thiago Motta បាន​និយាយ៖ "បើ​តាម​គំនិត​ខ្ញុំ ខ្ញុំ​ចង់​ឃើញ​ Kroos លេង​ឲ្យ PSG ក្នុង​តួនាទី​ខ្សែ​បម្រើ​ដែល​លេង​ឡើង​ប្រយុទ្ធ។ គេ​គឺ​ជា​កីឡាករ​ដែល ខ្ញុំ​កោត​សរសើរ​ជា​យូរ​ណាស់​មក​ហើយ ។ គេ​អាច​លេង​ទាំង​បី​កន្លែង​ (ការពារ បម្រើ ប្រយុទ្ធ) ក្នុង​ឋានៈ​ជា​កីឡាករ​បម្រើ"។

សូម​បញ្ជាក់​ផង​ដែរ​ Motta ធ្លាប់​លេង​ឲ្យ​ក្លឹប​ធំៗ​មួយ​ចំនួន​ដូច​ជា Barcelona, Inter Milan និង PSG។ កីឡាករ​ទើប​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​អាជីព​កាល​ពី​ដើម​ខែ​ឧសភា ហើយ​នឹង​ក្លាយ​ជា​អ្នក​ចាត់​ការ​ឈុត​យុវជន​ក្រោម ១៩​ឆ្នាំ​របស់​ក្លឹប PSG។

ដោយ​ឡែក តាំង​ពី​ផ្ទេរ​ពី Bayern Munich មក​ Real Madrid កាល​ពី​ឆ្នាំ ២០១៤ មក Kroos បាន​បង្ហាញ​ទម្រង់​លេង​បាន​ល្អ។ បច្ចុប្បន្ន​ខ្សែ​បម្រើ​អាល្លឺម៉ង់​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​ចាត់​ទុក​ថា​ស្ថិត​ក្នុង​ចំណោមខ្សែ​បម្រើ​ល្អ​បំផុត​ក្នុង​លោក៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី