ច្បាស់ការ! ​ក្លឹប La Nucia ​របស់​អេស្ប៉ាញ ​ចង់​បាន​ ពលរដ្ឋ ​និង កក្កដា ២​ឆ្នាំ​ លក្ខខណ្ឌល្អហួស

  • 2018-05-31 01:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប La Nucia ​របស់​អេស្ប៉ាញ ​បាន​អញ្ជើញ​កីឡាករ​កម្ពុជា​២​នាក់ គឺ ច្រឹង ពលរដ្ឋ ​និង​សិន កក្កដា ​ឱ្យ​ចូលរួម​ជាមួយ​កម្មវិធី Training Camp ​របស់​ពួកគេ​រយៈ​ពេល​២​ឆ្នាំ​ឯ​ណោះ។

ក្នុង​ក្រដាស​អញ្ជើញ​នោះ​ដែរ ​ខាង​ក្លឹប​ដែល​លេង​នៅ​លីគ​លំដាប់​ទី​៤​អេស្ប៉ាញ​មួយ​នេះ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពួកគេ​អញ្ជើញ​កីឡាករ​កម្ពុជា​ទៅ ​ចូល​រួម​កម្មវិធី​ខាង​លើ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​បន្ថែម។ កម្មវិធី​ចាប់​ផ្ដើម​ពី​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ ​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០២០​ឯ​ណោះ។ ការ​ហាត់​រៀន​ពី​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​នេះ ​នឹង​ធ្វើ​ឡើង​៥​ថ្ងៃ ក្នុង​មួយ​សប្ដាហ៍។ ជា​រៀង​រាល់​ចុង​សប្ដាហ៍ ក៏​មាន​ការ​ប្រកួត​មិត្តភាព ​ដែល​ក្រុម​គ្រូ​បង្វឹក​ចូលរួម​បង្ហាត់​បង្ហាញ​បន្ថែម​ផង​ដែរ។

មិន​ត្រឹម​តែ​ហាត់​បាល់​នេះ​ទេ ​ក្លឹប​ខាង​លើ​ក៏​នឹង​មាន​វគ្គ​​បង្រៀន​ភាសា​អង់គ្លេស និង​អេស្ប៉ាញ​ដល់​កីឡាករ​កម្ពុជា​ដែរ ​ក្នុង​ន័យ​ថា​ឱ្យ​ពួកគេ​ចេះ​ភាសា​នេះ ងាយ​ស្រួល​ថ្ងៃ​អនាគត បើ​អាច​ជាប់​ឈ្មោះ​លេង​នៅ​ក្លឹប​ក្នុង​ប្រទេស​នេះ​គឺ​កាន់​តែ​ល្អ។ ទាក់ទិន​ទៅ​នឹង​ការ​ចេញ​ទៅ​នោះ​ដែរ ​ក្រុម​ការងារ​របស់​ក្លឹប La Nucia ​ក៏​ជា​អ្នក​រៀប​ចំ​ឯកសារ​ដើម្បី​ស្នើ​សុំ​លិខិត VISA ​ដល់​កីឡាករ​កម្ពុជា​ថែម​ទៀត។

ចំពោះ​សាមី​ខ្លួន​កីឡាករ​កម្ពុជា​វិញ ត្រូវ​បាន​គេ​ដឹង​ថា​បាន​យល់​ព្រម​អស់​ហើយ នៅ​ឡើយ​តែ​ចាំ​ទទួល VISA ​ហើយ​ចេញ​ទៅ​ប៉ុណ្ណោះ ព្រោះ​នេះ​ជា​ឱកាស​កម្រ​មាន​ណាស់​សម្រាប់​កីឡាករ​កម្ពុជា៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី