កាមេរ៉ា​ OnePlus 6 ប្រយុទ្ធ​នឹង​ Galaxy S9+ / iPhone X/ Pixel 2 ​ចេញ​លទ្ធផល​ហើយ​

  • 2018-05-31 01:59:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ដើម​ខែ​កន្លង​ទៅ​ OnePlus បាន​រៀប​ចំ​ការ​ប្រៀប​ធៀប​សមត្ថភាព​កាមេរ៉ា​មួយ​ ដើម្បី​ផ្សាយ​អំពី​​ចំណុច​ខ្លាំង​នៃ​កាមេរ៉ា​របស់​ OnePlus 6។ ស្មាតហ្វូន​ថ្មី​នេះ​ត្រូវ​បាន​ដាក់​ប្រកួត​ជា​មួយ​ iPhone X, Galaxy S9+ និង​ Pixel 2។

ការ​ប្រៀប​ធៀប​នេះ​ធ្វើ​ឡើង​ជា​លក្ខណៈ​ Blind Test ដោយ​មិន​បង្ហាញ​ថា​រូបភាព​ថត​ចេញ​ពី​ស្មាតហ្វូន​ណា​មួយ​នោះ​ទេ និង​ឲ្យ​​អ្នក​លេង​អ៊ីនធឺណិត​ធ្វើ​ការ​បោះ​ឆ្នោត។ គេ​បាន​​​​ប្រៀប​ធៀប​លើ​ការ​ថត​​ Portrait នៅ​ទី​ខ្វះ​ពន្លឺ​, ​ថត​ Portrait ​នៅ​ខាង​ក្រៅ, ថត​ក្នុង​ស្ថានភាព​ខ្វះ​ពន្លឺ និង ថត​ពេល​ថ្ងៃ។ លទ្ធផល​ត្រូវ​បាន​បង្ហាញ​ចេញ​នៅ​ចុង​ខែ​នេះ ដោយ​ OnePlus 6 ​ទទួល​បាន​លេខ​មួយ​ ​ត្រឹម​មួយ​ដង​ ពី​ការ​ធ្វើ​តេស្ត​ទាំង​ ៤ ប្រភេទ។ តាម​ដាន​លទ្ធផល​ខាង​ក្រោម ៖

ការ​តេស្ត​ថត​ Portrait នៅ​ទី​ខ្វះ​ពន្លឺ​​​​ OnePlus 6 នាំ​មុខ​គេ តាម​ពី​ក្រោយ​ដោយ​ Pixel 2

ពេល​ថត​នៅ​ពេល​ថ្ងៃ​ OnePlus 6 ឈរ​នៅ​លេខ​ពីរ និង​ត្រូវ​នាំ​មុខ​ដោយ​ iPhone X

ចំពោះ​ការ​ថត​នៅ​ក្នុង​ស្ថានភាព​ខ្វះ​ពន្លឺ​វិញ​ Pixel 2 ជា​អ្នក​នាំ​មុខ​ និង OnePlus 6 តាម​ពី​ក្រោយ

ចុង​ក្រោយ​ការ​ថត​ Portrait ​នៅ​ខាង​ក្រៅ Galaxy S9+ ធ្វើ​បាន​ល្អ​ជាង​គេ​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង