ប្រទេសអាស៊ានមួយ នឹងមានជើងហោះហើរ វែងបំផុតលើលោក "ហោះជិត២០ម៉ោងអត់ឈប់"

  • 2018-05-31 02:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ពី​សិង្ហបុរី ទៅ រដ្ឋ New York សហរដ្ឋអាមេរិក អត់​ឈប់ ប្រើ​ពេល​ជិត ២០ម៉ោង​នៅ​លើ​អាកាស

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី Singapore Airlines នឹង​ចាប់ផ្ដើម​ជើង​ហោះហើរ​រយៈពេល ២០​ម៉ោង​អត់​ឈប់ ជាមួយ​នឹង​យន្តហោះ​ថ្មី ប្រភេទ Airbus A350-900ULR សម្រាប់​ការ​ហោះហើរ​វែង​បំផុត (Ultra Long-Range) ដែល​នឹង​បំបែក​កំណត់ត្រា​ពិភពលោក។

យន្តហោះ​ប្រភេទ Airbus A350-900ULR

គួរ​រំលឹក​ថា ក្រុមហ៊ុន​អាកាសចរណ៍​ខាង​លើ​ធ្លាប់​បាន​ប្រើ យន្តហោះ​ម៉ាស៊ីន៤ ប្រភេទ A340-500 នៅ​លើ​ជើង​ហោះហើរ​ចម្ងាយ​ជាង ១៥ ០០០គីឡូម៉ែត្រ ដោយ​មាន​កៅអី Business-Class តែ ១០០ ប៉ុណ្ណោះ។ សេវា​នេះ​បាន​បង្ហាញ​ថា​គ្មាន​ប្រសិទ្ធភាព ហើយ​ក្រុមហ៊ុន Singapore Airlines ក៏​បាន​លុប​វា​ចោល​នៅ​ឆ្នាំ២០១៣។

យ៉ាងណាមិញ ជើង​ហោះហើរ​ថ្មី​នេះ​នឹង​ដំណើរការ​ជា​លើក​ដំបូង ចំនួន​៣ដង​ក្នុង​មួយ​សប្តាហ៍ ដោយ​មាន​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ២០១៨។ ជើង​ហោះ​ហើរ​ដែល​អាច​ផ្ទុក​អ្នកដំណើរ​ចំនួន ១៦១​នាក់ ​ទៅកាន់​ព្រលាន​យន្តហោះ Newark Liberty តាម​រយៈ​យន្តហោះ​ប្រភេទ Airbus A350-900ULR ខាង​លើ នឹង​ធ្វើដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ ១៥៣២៩ គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ពេល​វេលា​សរុប ១៨​ម៉ោង និង ៤៥​នាទី៕

ប្រភព៖ CNN | Channelnewsasia   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម