បើ​ចេញ​ពី Real ម្ដាយ Ronaldo​ ចង់​ឲ្យ​កូន​ទៅ​ក្លឹប​មួយ តែ​មិនមែន PSG ទេ

  • 2018-05-31 03:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ Cristiano Ronaldo អាច​ចាកចេញ​ពី Real Madridកំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ ក្រោយ​ Champions League បាន​បញ្ចប់។ សម្រាប់​ម្ដាយ​របស់​តារា​ព័រទុយហ្គាល់​រូប​នេះ​ចង់​ឲ្យ​កូន​វិល​ទៅ Manchester United វិញ ជាង​ទៅ  Paris Saint-Germain។

ត្បិត​តែ​ជួយ​ Real លើក​បាន Champions League ៣​រដូវ​កាល​ជាប់​គ្នា តែ​ពេលវេលា​សម្រាប់ Ronaldo នៅ​កីឡដ្ឋាន Santiago Bernabeu ពេល​នេះ​ហាក់​ដូច​ជា​ស្រពិចស្រពិល ព្រោះ​វ័យ​ឈាន​ដល់​៣៣​ឆ្នាំ​ទៅ​ហើយ។ តាម​សារព័ត៌មាន​បរទេស​​ថា ក្លឹប​មួយ​ចំនួន​នឹង​ដាក់​សំណើ​មក​កាន់​ Real ពេល​​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អេស្ប៉ាញ​បើក។

ជុំ​វិញ​បញ្ហា​នេះ​ម្ដាយ​​របស់ Cristiano Ronaldo អ្នក​ស្រី Dolores Aveiro បាន​លើក​ឡើង​ថា៖ "ខ្ញុំ​ចូលចិត្ត​ទីក្រុង​ប៉ារីស។ ខ្ញុំ​ទៅ​ទី​នោះ​​ម្ដង​ហើយ​ម្ដង​ទៀត។ លើ​ចុងក្រោយ​ពេល​ខ្ញុំ​​ទៅ​ទី​នោះ​ជាមួយ​កូន​ប្រុស ពេល​ដែល​គេ​ឈ្នះ​ពាន Ballon D'Or។ ខ្ញុំ​មាន​អារម្មណ៍​មោទនភាព​ណាស់។ បើ​សិន​ប្រាប់​ពី​អារម្មណ៍​ពិត ខ្ញុំ​មិន​កុហក​ទេ ខ្ញុំ​ចង់​ឲ្យ​កូន​ទៅ Manchster វិញ"។

ក្រោយ​យក​ឈ្នះ Liverpool ៣-១ Ronaldo ធ្លាប់​បង្ហើប​ថា លុយ​មិនមែន​ជា​បញ្ហា​សម្រាប់​គេ​ទេ ព្រោះ​គេ​បាន​​បង្កើត​ប្រវត្តិសាស្ត្រ​ច្រើន​ហើយ។ តែ​ពេល​ដង្ហែ​ពាន​នៅ​ទី​ក្រុង​ Madrid អ្នក​ទាត់​បញ្ចូល​ទី​​ច្រើន​ជាង​គេ​នៅ UCL រដូវ​កាល​​២០១៧-១៨ រូប​នេះ​បាន​ប្រាប់​អ្នក​គាំទ្រ​ថា នឹង​ជួប​គ្នា​ឆ្នាំ​ក្រោយ​ទៀត។ ពេល​នេះ​អ្វី​ៗ​កំពុង​មិន​ទាន់​ប្រាកដប្រជា​ ត្រូវ​រងចាំ​ការ​ពិត​មក​ដល់​សិន៕ ​​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ