លីគ​អង់គ្លេស​មាន​ផែន​ការ​សម្រាក​រដូវ​​ព្រិល​ធ្លាក់​​ចាប់​ពី​រដូវ​កាល​ ២០១៩/២០

  • 2018-05-31 03:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League នឹង​មាន​ វិស្សមកាល​រដូវ​រងារ​ ឬ​ Winter Break លើក​ដំបូង​ចាប់​ពី​រដូវ​កាល​ ២០១៩ - ២០២០​ តទៅ។ នេះ​បើ​តាម​ផែន​ការ​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅកាត់​ FA។

កាល​វិភាគ​ប្រកួត​ដ៏​មមាញឹក​របស់​លីគ​កំពូល​អង់គ្លេស​នៅ​អំឡុង​បុណ្យ​ណូអែល​បាន​ក្លាយ​ជា​ប្រធាន​បទ​ជជែក​តឹង​សរសៃ​.ក​ ​អស់​ជាង​១​ទសវត្ស​មក​ហើយ​ ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ដូចជា​ កីឡាករ​គ្មាន​ពេល​ជួបជុំ​ក្រុម​គ្រួសារ, ព្រិលធ្លាក់​រំខាន​ដល់​ការ​ប្រកួត, អាកាសធាតុ​ត្រជាក់​ខ្លាំង​ និង​ការ​គ្មាន​ពេល​សម្រាក​ជាដើម​។

នៅ​បណ្ដា​លីគ​ធំ​នៅ​អឺរ៉ុប​ ​មាន​តែ​អង់គ្លេស​មួយ​ប៉ុណ្ណោះ​ដែល​គ្មាន​ Winter Break។ ងាក​ទៅ​លីគ​បារាំង, អេស្ប៉ាញ,​ អ៊ីតាលី​ និង​អាល្លឺម៉ង់​ គ្មាន​ការ​ប្រកួត​ញឹកញាប់​បែប​នេះ​ទេ។​​ លោក​ Mourinho អ្នក​ចាត់ការ​ Man United, លោក​ Jurgen Klopp របស់​ Liverpool សុទ្ធតែ​ធ្លាប់​រិះគន់​ថា​ការ​ប្រកួត​ច្រើន​​នៅ​រដូវ​រងារ​​ធ្វើ​ឲ្យ​ក្លឹប​អង់គ្លេស​ចាញ់​ប្រៀប​ក្រុម​ដទៃ​សម្រាប់​ការ​ត្រៀម​លក្ខណៈ​លេង​ Champions League វគ្គ​១៦​ក្រុម៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន