ធ្លាប់​តែ​ជា​កូន​ស្រី​សំណព្វ​ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត​ តែ​ពេល​នេះ​រាសី​ស្រុត​ចុះ​​ត្រូវជាប់អន្ទាក់ចាស់ៗ

  • 2018-05-31 05:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រមុំ​តូច​វ័យ​ម្ភៃ​ស្ដើង ​ជេសស៊ី​​ ធ្លាប់​តែ​ទុក​កំលោះ​CEO​វ័យ​២៩​ជា​បង​ប្រុស​មក​រហូត​ តែ​រាសី​មិន​ល្អ​ពួក​គេ​ទាំង​ពីរ​ក៏​ត្រូវ​ចាស់ៗ​ចាប់​បង្ខំ​ឲ្យ​ទៅ​នៅ​ខន់ដូ​ជាមួយ​គ្នា​ដោយ​សារ​តែ​រឿង​យល់​ច្រឡំ។ នៅ​ត្រឹម​ខន់ដូ​មិន​អស់​ចិត្ត​ អ្នក​ម្ដាយ​ជាទី​ស្រលាញ់​លេង​ក្បួន​ផ្ដាច់​​លុយ​ជេសស៊ី​​ទាំង​អស់​ ហើយ​​បង្ខំ​ឲ្យ​​នាង​ទៅ​ធ្វើការ​ជាមួយ​គេ​ទៀត។

នៅ​ក្នុង​ខន់ដូ​តែ​ពីរ​នាក់​ ជួប​មុខ​គ្នា​រាល់​ថ្ងៃ​ តើ​ពួក​គេ​មាន​វិធី​អ្វី​​​ដើម្បី​ហាម​ចិត្ត​មិន​ឱ្យ​គិត​លើស​ពី​បង​ប្រុស​ ប្អូន​ស្រី​នោះ? ចម្លើយ​មាន​នៅ​ក្នុង​រឿង​ «CEOបណ្ដូល​ចិត្ត» ដែល​នឹង​ចេញផ្សាយ​នៅ​ព្រឹក​ស្អែក​នេះ។ ជួប​គ្នា​នៅ​ប្រលោមលោកSabay

អត្ថបទ៖ Chhai Yarith