Neymar ដាក់​មួយ​ម៉ាត់​ពេល​អ្នក​សារព័ត៌មាន​ចូលចិត្ត​សួរ​ឪពុក​ពី​អនាគត​ខ្លួន​

  • 2018-05-31 08:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ពី​ការ​ផ្ទេរ​របស់​ Neymar ទៅ​ Real Madrid កាន់​តែ​ក្ដៅ​គគុក​ទៅ​ៗ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បើ​ទោះ​ជា​សាមី​ខ្លួន​កំពុង​ជាប់​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក៏​ដោយ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​បាន​ចូល​រួម​ជាមួយ​ Paris Saint-Germain បាន​មួយ​រដូវ​កាល​ប៉ុណ្ណោះ​ក្រោយ​ចាកចេញ​ពី​ Barcelona ក្នុង​តម្លៃ​ផ្ទេរ​ ២២២​លាន​អឺរ៉ូ​ ស្រាប់​តែ​លេចឭ​ដំណឹង​ថា​ Real Madrid អាច​ជា​គោលដៅ​បន្ទាប់​របស់​គេ។​

ពាក់ព័ន្ធ​នឹង​ចចាមអារ៉ាម​ទាំង​នេះ​មាន​ការ​ធានា​ពី​ឪពុក​របស់​ Neymar ថា​គ្មាន​ការ​ចាកចេញ​របស់កូន​ប្រុស​លោក​ទៅ​កាន់​ទឹកដី​ Santiago Bernabeu ឡើយ​ប៉ុន្តែ​សាមី​ខ្លួន​បាន​ប្រតិកម្ម​​ចំពោះ​ការ​ចោទ​សួរ​របស់​អ្នក​សារព័ត៌មាន។​

តារា​ឆ្នើម​វ័យ​២៦​ឆ្នាំ​បាន​និយាយ​ថា៖ "ឪពុក​ខ្ញុំ​មិន​អាច​សម្រេច​ចិត្ត​ជំនួស​លើ​អាជីព​របស់​ខ្ញុំ​បាន​ឡើយ​ គឺ​មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ជា​អ្នក​សម្រេច​ចិត្ត។ គាត់​ជា​អ្នក​ប្រឹក្សា​ដ៏​ល្អ​ ប៉ុន្តែ​ទី​បញ្ចប់​គឺ​ខ្ញុំ​ដដែល​ទេ​ជា​អ្នក​ជ្រើសរើស​ថា​ត្រូវ​សម្រេចចិត្ត​យ៉ាង​ណា"៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន