សើចចុកពោះ! បើទស្សនា Trailer រឿងល្បីៗ Avengers និង Deadpool 2 បែបឥណ្ឌា (មានវីដេអូ)

  • 2018-06-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូបែបច្នៃប្រឌិតរបស់យុវជនជនជាតិ ឥណ្ឌាមួយក្រុមនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ដោយពួកគេបានយក Trailer ល្បីៗ ដូចជារឿង Avengers និង Deadpool 2 មកកាត់ត ថតបន្ថែមដោយខ្លួនឯង។

ក្រុម Drole Factory

យុវជនឥណ្ឌាមួយក្រុមនេះបានបង្កើតវីដេអូប្លែកៗជាច្រើន នៅលើ Page Facebook របស់ខ្លួនដែលមាន ឈ្មោះថា Drole Factory តែមិនសូវជាមានការគាំទ្រខ្លាំងនោះទេ ព្រោះ Page នេះមានអ្នក Like មិនដល់ ១ ០០០ នាក់ផង។ ស្រាប់តែ​វីដេអូថ្មីៗចុងក្រោយនេះដែលជាវីដេអូត្រាប់តាម ឬហៅថា Parody បង្កើនប្រជាប្រិយភាពដល់ក្រុម​យុវជនមួយក្រុមនេះ ឱ្យមានការទស្សនារាប់ម៉ឺននាក់ លើវីដេអូ Parody Trailer Avengers និង Deadpool 2។

ចង់ដឹងថា វីដេអូ Parody របស់យុវជន ឥណ្ឌាមួយក្រុមនេះ កំប្លែងយ៉ាងណា តោះទស្សនា ខាងក្រោមនេះ៖

Parody Trailer Avengers

Parody Trailer Deadpool 2

អត្ថបទ៖ Sunny

រូបភាពពីក្រុម Drole Factory

អត្ថបទពេញនិយម