៤ សន្លឹក​ស្អាត​ៗ​អំពី Ronaldo បណ្ដើរ​មិត្ត​ស្រី​ដើរ​លេង​ល្ងាច មុន​មក​ជួយ​ជម្រើស​ជាតិ

  • 2018-05-31 13:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ឈ្នះ​ Champions League កាល​ពី​សប្ដាហ៍​មុន ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ធ្វើ​ការ​សម្រាក​លំហែ​កាយ​មុន​ត្រៀម​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ក្នុង World Cup នា​ខែ​ក្រោយ។ ក្នុង​អំឡុង​ពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ កីឡាករ​មិន​បាន​បង្ហាញ​ក្នុង​បណ្ដាញ​សង្គម​ជា​សាធារណៈ​ថា ខ្លួន​បាន​ចំណាយ​ពេល​លំហែ​នៅ​ទី​ណា​ខ្លះ​នោះ​ទេ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun ក្នុង​ថ្ងៃ​នេះ ខ្សែ​ប្រយុទ្ធ​បាន​ចំណាយ​ពេល​ដើរ​លេង​ល្ងាច​ជាមួយ​មិត្ត​ស្រី​នៅ​ក្រុង Malaga ប្រទេស​អេស្ប៉ាញ។

The Sun រាយការណ៍​ថា Ronaldo និង​មិត្ត​ស្រី Georgina Rodriguez ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ទីក្រុង​ Malaga កាល​ពី​យប់​ម្សិលមិញ។ បើ​តាម​ប្រភព​ដដែល អ្នក​ទាំង​ពីរ​បាន​បណ្ដើរ​គ្នា​ដើរ​លេង​និង បាន​ស្រស់​ស្រូប​អាហារ​ពេល​ល្ងាច​នៅ​ទី​ក្រុង​នោះ។

ក្នុង​រូប​ថត​ទាំង ៤ ខាង​ក្រោម Ronaldo និង​មិត្ត​ស្រី ស្លៀក​ឈុត​បែប​សាមញ្ញ។ កីឡាករ​បាន​ស្លៀក​អាវ​ពណ៌​ស្វាយ​ស្រាល និង​ខោ​ខោវប៊យ​ពណ៌​ទឹក​ប៊ិច។ ឯ​មិត្ត​ស្រី​ស្លៀក​រ៉ូប​ពណ៌​ផ្ទៃ​មេឃ។

Ronaldo បាន​អវត្តមាន​ក្នុង​ប្រកួត​រវាង​ព័រទុយហ្គាល់ និង​ទុយណេស៊ី ដែល​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២ ទល់​នឹង ២។ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ។

ព័រទុយហ្គាល់​នឹង​ត្រូវ​ប៉ះ​បែលហ្សិក​នៅ​ថ្ងៃ​ទី ២ មិថុនា​ខាង​មុខ មុន​ត្រូវ​ប្រកួត​កម្ដៅ​សាច់ដុំ​ជាមួយ​អាល់ហ្សេរី ៤ ថ្ងៃ​បន្ទាប់។

ក្នុង World Cup ជម្រើសជាតិមួយនេះនឹង​ត្រូវ​ប្រកួត​ប៉ះ​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី ២៥ មិថុនា មុន​ត្រូវ​លេង​ជាមួយ​ម៉ារ៉ុក និង​អ៊ីរ៉ង់៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី