ប្រទះ​ឃើញ​ទិដ្ឋភាព​កម្រ Taylor Swift និង​សង្សារ​ Joe Alwyn ដើរ​លេង​​នៅ​អង់គ្លេស

  • 2018-06-01 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Taylor Swift មិន​ទុក​ពេល​វេលា​ទំនេរ​អត់​ប្រយោជន៍​នោះ​ទេ ដោយ​បាន​ដើរកម្សាន្ត​ជាមួយ​សង្សារ Joe Alwyn នៅ​ចក្រភព​អង់គ្លេស​យ៉ាង​សប្បាយ​រីករាយ។

កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ Taylor ត្រូវ​បាន​សង្សារ​នាំ​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ កន្លែង​ញ៉ាំ​អាហារ​និង​ស្រា​មួយ​នៅ​ភាគ​ខាង​ជើង​នៃ​ទី​ក្រុង​ឡុង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ទាំង​ពីរ​នៅ​តែ​ខិត​ខំ​បិទ​បាំង​ខ្លាំង​ណាស់​ ពី​សំណាក់​ជន​ខាង​ក្រៅ​ជា​ពិសេស​គឺ​បណ្ដា​អ្នក​កាសែត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពួក​គេ​ត្រូវ​បាន​គេ​ដឹង​ថា​ចាប់​ផ្ដើម​ទាក់ទង​គ្នា​កាល​ពី​ខែ​ ឧសភា​ឆ្នាំ​មុន ហើយ​ក៏​ត្រូវ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ចាប់​តាំង​ពី​ពេល​នោះ​មក។

អ្នក​ទាំង​ពីរ​មើល​ទៅ​គឺ​ស្លៀក​សម្លៀកបំពាក់​សាមញ្ញ​ៗ​ធម្មតា ចំណែក​ឯ​ភោជនីយដ្ឋាន​ដែល​ពួក​គេ​ចូល​ញ៉ាំ​អាហារ​ក៏​មិន​ថ្លៃ​ប៉ុន្មាន​នោះ​ទេ អ្នក​ទាំង​ពីរ​ត្រូវ​ចំណាយ​តែ​ខ្ទង់​ ២០​ដុល្លារ​ម្នាក់​តែ​ប៉ុណ្ណោះ។

តោះ! អីចឹង​មក​មើល​ទិដ្ឋភាព​ដែល​គេ​ថត​បាន​ទាំង​អស់​គ្នា៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ