យ៉ាស់​! Justin Bieber ប្រែ​ខុស​ស្រលះ​ពី​មុន​

  • 2018-06-01 13:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ តារា​ចម្រៀង​ត្រូវ​បាន​គេ​សំគាល់​ឃើញ​ថា​ មាន​ការ​ប្រែ​ស្រួល​ខុស​ប្លែក​ពី​សព្វ​ដង​ ដែល​ធម្មតា​តារា​ PlayBoy រូប​នេះ​ តែង​លេច​ព័ត៌មាន​បណ្ដើរ​តារា​ស្រី​ស្ទើរ​មិន​លោះ​ថ្ងៃ​។

យ៉ាងណាមិញ​ មួយ​រយៈ​ពេល​នេះ​ ពុំ​ដែល​មាន​បែក​ធ្លាយ​រឿង​មិត្ត​ស្រី​ថ្មី​ណា​ម្នាក់​របស់​ Justin ឡើយ​។

ទាក់ទិន​នឹង​រឿង​នេះ​ តាម​អត្ថបទ​សារព័ត៌មាន​អន្តរជាតិ​ E! News បាន​ឲ្យ​ដឹង​ថា "ពេល​នេះ​តារា​ចម្រៀង​ Justin លែង​សូវ​ខ្វល់ខ្វាយ​រឿង​ស្នេហា​ហើយ​ ពោល​គឺ​លោក​មាន​ការ​ចាប់​អារម្មណ៍​ទៅ​អាជីព​ការងារ​របស់​លោក​ជាង​ (រឿង​ស្នេហា​)”​។

“លោក​ (Justin Bieber) រីករាយ​នឹង​ជីវិត​នៅ​លីវ​ ហើយ​ពេល​នេះ​រូប​លោក​ខិត​ខំ​ធ្វើ​ការ​លើ​តន្ត្រី​ថ្មី​មួយ​ " នេះ​ជា​ការ​ឲ្យ​ដឹង​ពី​ប្រភព​អនាមិក​មួយ​។

សូម​បញ្ជាក់​ផង​ដែរ​ ប្រមាណ​ជា​ប្រាំ​ ប្រាំ​​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ​ តារា​ចម្រៀង​ Justin Bieber មិន​​នៅ​ក្នុង​រដ្ឋ​ Los Angeles ឡើយ​ ពោល​តារា​ PlayBoy នេះ​ ជាប់​ដើរ​ខាង​ក្រៅ​រហូត​ ហាក់​ដូច​ជា​មមាញឹក​ខ្លាំង​ណាស់​៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទពេញនិយម