Premier League បង្ហាញ​បាល់​ថ្មី​សម្រាប់​រដូវ​កាល​ក្រោយ មាន​លក្ខណៈ​ពិសេស​មួយចំនួន

  • 2018-06-01 07:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League បាន​​បង្ហាញ​បាល់​​​​ថ្មី សម្រាប់​ប្រកួត​នៅ​រដូវ​កាល​២០១៨-១៩។

បាល់​នេះ​មាន​ឈ្មោះ​ថា "The Merlin” ហើយ​វា​គឺ​ជា​បាល់​​​​របស់​ក្រុមហ៊ុន Nike រដូវ​កាល​ទី​១៨ ដែល ដាក់​លេង​ជា​ផ្លូវការ​​ក្នុង​ Premier League។ បាល់​នេះ​នឹង​ដាក់​ឲ្យ​លេង​ជា​លើក​ដំបូង ពេល​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១១ ខែ សីហា ឆ្នាំ ២០១៨​ខាង​មុខ។

ផ្អែក​តាម​វិបសាយ​របស់ Premier League បញ្ជាក់​ថា បាល់​ច្នៃ​រូបរាង​ថ្មី​នេះ មាន​គុណសម្បត្តិ​ជា​ច្រើន ដោយ​បាល់​ទាត់​ទូទៅ​​ផលិត​ឡើង​មាន​សម្បក​បាល់​​៣២​បន្ទះ តែ "The Merlin” គឺ​ជា​បាល់​ដំបូង​ដែល​មាន​​សម្បក​តែ​៤​បន្ទះ​ប៉ុណ្ណោះ។ បន្ទះ​តិច មាន​ន័យ​ថា​ ថ្នេរ​ដេរ​ក៏​តិច​ដូច​គ្នា ធ្វើ​​បាល់​​កាន់​តែ​ទន់​កីឡាករ​ងាយ​ស្រួល​ទប់ ប៉ះ​ឲ្យ​ដៃ​គូ​​និងស៊ុត​សំដៅ​ទី។

បាល់​នេះ​មាន​ពណ៌​ចម្រុះ​ចូល​គ្នា​ច្រើន​ដូចជា ស ខ្មៅ ស្វាយ ខៀវ​និង​លឿង ជួយ​ឲ្យ​កីឡាករ​​​ស្រួល​មើល​បាល់​នោះ​វិល​ទៅ​ណា ពេល​វា​ធ្លាក់​ចុះ និង​លឿន​ដែល​វា​រត់៕ ​​​

បាល់ PL រដូវ​កាល​មុន​ៗ

ប្រភព៖ telegraph   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី